ព័ត៌មានជាតិ
យប់ដំបូងសមត្ថកិច្ចឃាត់យានយន្តល្មើសបម្រាមគោចរបានជាង១៦០គ្រឿង
លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែកក្កដានេះថា ចាប់ពីម៉ោង៩យប់ថ្ងៃទី៣០ ដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី៣១ ខែកក្កដានេះសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ជនយានយន្តដែលល្មើសនឹងបម្រាមគោចររបស់សាលារាជធានីភ្នំពេញចំនួន១៦៤គ្រឿង ក្នុងនោះម៉ូតូចំនួន១១៨គ្រឿង និងរថយន្តចំនួន៤៦គ្រឿង។ប៉ុន្តែមិនមានឃាត់មនុស្សទេ។

លោកបានបន្តថា ក្នុងចំណោមយានយន្តទាំងនោះសមត្ថកិច្ចបានធ្វើការផាកពិន័យរួចរាល់បានចំនួន២២គ្រឿង ក្នុងនោះរថយន្តចំនួន១៤គ្រឿង និងម៉ូតូចំនួន៨គ្រឿងនិងនាំយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចរថយន្តចំនួន៣៧គ្រឿងនិងម៉ូតូចំនួន៣៧គ្រឿងហើយក្រៅពីនេះបានធ្វើការណែនាំ និងអប់រំគាត់។
លោកបានបន្តទៀតថា នៅថ្ងៃទី១នៃការអនុវត្តទៅលើវិធានការរបស់សាលារាជធានីភ្នំពេញនេះឃើញថាបងប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើននិងបានចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។ មានពលរដ្ឋតិចតួចប៉ុណ្ណោះដែលនៅល្មើសនិងបំពានការហាមឃាត់នេះ។
លោកបានបន្ថែមថា «សម័យការនេះហើយ មិនមែនពួកគាត់មិនដឹងទេ គឺគាត់មិនបានចូលរួមអនុវត្តតែម្តងធម្មតាការផ្សព្វផ្សាយមានទាំងអស់ទាំងផ្សព្វផ្សាយផ្ទាល់តាមបណ្តាញសង្គមយើងឃើញហើយគ្រប់ផេកស្ថាប័នសារព័ត៌មាន គឺមានផ្សាយច្បាស់ណាស់ទាំងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។ ម្យ៉ាងទៀតបម្រាមគោចរនេះ មិនមែនជារឿងថ្មីនោះទេ គឺយើងធ្លាប់បានអនុវត្តដែរ ដូចនេះគាត់គួរតែយល់ហើយ»។

លោកសង្ឃឹមថា នៅយប់នេះ ឬយប់ជាបន្តបន្ទាប់ទៀត ចំនួនពលរដ្ឋដែលល្មើសនឹងកាន់តែមានការថយចុះជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ពិសេសវីរុសបំប្លែងថ្មីដែលតាដែលមានការចម្លងលឿននិងមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើន។ លោកបានបន្ថែមទៀតថា ការអនុវត្តបម្រាមគោចរនេះ គឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងទាំងអស់គ្នាទេ។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានដាក់ចេញសេចក្ដីប្រកាសស្តីពីការអនុវត្តបម្រាមគោចរចាប់ពីម៉ោង៩និង០០នាទីយប់ ដល់ម៉ោង៣និង០០នាទីទៀបភ្លឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ពិសេសវីរុសដែលតា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត