ចរាចរណ៍
មួយសប្តាហ៍ ពលរដ្ឋ៨២៧នាក់ ល្មើសបម្រាមគោចរម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ
នៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ មានពលរដ្ឋចំនួន៨២៧នាក់ បានល្មើសបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៣ទៀបភ្លឺ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ចាប់ពីថ្ងៃទី៦ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែឧសភា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលបានល្មើសនឹងបម្រាមគោចរចំនួន ៨២៧នាក់ ក្នុងនោះធ្វើការសាកសួរនៅតាមអធិការដ្ឋានខណ្ឌចំនួន១៨នាក់ធ្វើការណែនាំអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៥៨៦នាក់បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន២១៤នាក់ ធ្វើការពិន័យអន្តរកាលចំនួន៥នាក់និងបញ្ជួនទៅតុលារការចំនួន២នាក់។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា សមត្ថកិច្ចនៅតែបន្តអនុវត្តល្បាតតាមតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងជាប្រចាំពិសេសអនុត្តបម្រាមគោចរពេលយប់ពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ស ថេត ស្នងការរាជធានីភ្នំពេញ។
ក្នុងនោះមានការចល័តកងកម្លាំងសមត្ថកិច្ចរាល់យប់នៅគ្រប់ខណ្ឌដែលដឹកនាំដោយស្នងការរងដើម្បីត្រួតពិនិត្យការអនុវត្តបម្រាមគោលចរនេះ។
អ្នកនាំពាក្យស្នងការរាជធានី ក៏អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានខ្ជាប់ខ្ជួនចៀសវាងការផាកពិន័យ ក្នុងពេលរាដែលសមត្ថកិច្ចចុះល្បាតគ្រប់កន្លែង៕

អត្ថបទ៖សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


