ព័ត៌មានជាតិ
ប្រធានសម្ព័ន្ធ DGB Financial Group ស្នើសុំឲ្យឯកអគ្គរាជទូតកម្ពុជា ជួយណែនាំបុគ្គលិក
កូរ៉េ ៖ ប្រធានសម្ព័ន្ធ DGB Financial Group លោក Kim Tae Oh បានស្នើសុំអោយឯកអគ្គរាជទូតកម្ពុជា ជួយណែនាំបុគ្គលិកសំខាន់ៗមួយចំនួន ដើម្បីកាន់មុខនាទីសំខាន់ៗក្នុងធនាគារ DGB Bank នៅកម្ពុជា។

ការស្នើនេះធ្វើឡើង នាចុងសប្តាហ៍នៃខែវិច្ឆិកានេះពោលគឺ ខណៈប្រតិភូស្ថានទូតកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការ DGB Financial Group និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីសិក្សាស្វែងយល់ និងពង្រីកកិច្ចសហប្រតិបត្តិការ។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានឲ្យដឹងថា ឆ្លើយតបតាមការអញ្ជើញ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និងសហការី នៅចុងសប្តាហ៍នៃខែវិច្ឆិកា បានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារ ជាមួយលោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group និង DGB Bank នៅទីស្នាក់ការនាទីក្រុងថេហ្គូ ដែលបច្ចុប្បន្ន DGB Bank ក៏បាននឹងកំពុងមានប្រតិបត្តិការជាច្រើនសាខាផងដែរនៅកម្ពុជា។

លោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group បានថ្លែងអំណរគុណដល់ប្រតិភូស្ថានទូតកម្ពុជាដែលបានបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្ដាល ហើយនិងសូមថ្លែងអំណរគុណដល់លោកទូត ដែលបានជួយបង្កលក្ខណៈដល់ធនាគារ ក៏ដូចជាការគាំទ្រដល់សេវាកម្មធនាគារដែលកំពុងបំពេញប្រតិបត្តិការជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍កម្ពុជានៅប្រទេសកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះលោកប្រធានក៏បានស្នើសុំលោកទូត ជួយណែនាំបុគ្គលិកសំខាន់ៗមួយចំនួន ដើម្បីកាន់មុខនាទីសំខាន់ៗក្នុងធនាគារ DGB Bank នៅកម្ពុជា។

លោកឡុង ឌីម៉ង់ បានទទួលយកសំណើរនេះ និងបានលើកឡើងថា ក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមកកាន់សាធារណរដ្ឋកូរ៉េ ក៏ដូចជាគោលនយោបាយ New Southern policy របស់លោកប្រធានាធិបតី មូន ជេអ៊ីន ប្រទេសកម្ពុជា និងកូរ៉េ បានដំណើរការ និងបញ្ចប់ការចរចាជុំទី៣លើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី FTA រវាងប្រទេសទាំងពីរ ហើយកាន់តែល្អប្រសើរនោះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្មីៗកន្លងទៅគឺសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្ដូរពាណិជ្ជកម្មសេរីរវាងប្រទេសនៃសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន អូស្ត្រាលី ញ៉ូសឺលេន RSEP។ នេះជាឱកាស និងកាលានុវត្តភាពពិសេសមួយសម្រាប់វិនិយោគកូរ៉េ និងវិស័យធនាគារ ដើម្បីបណ្ដាក់ និងពង្រីកទុនរកស៊ីនៅកម្ពុជា ហើយក៏ស្នើសុំលោកប្រធាន DGB Financial Group ដើម្បីពិនិត្យសិក្សាលើឱកាសនេះ ដែលស្ថានទូតនឹងគាំទ្របង្កលក្ខណៈ។ ប្រតិភូទាំងពីរភាគី បានជជែកគ្នាដោយភាពស្និទ្ធស្នាល និងទទួលទានអារហាររួមគ្នាផងដែរ៕
ដោយ ៖ ស្រីរ័ត្ន







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី