ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រេស៊ីល ជេរប្រទេចចៅក្រមកំពូល ដោយសារជម្លោះលើ ប្រព័ន្ធបោះឆ្នោត
លោកប្រធានាធិបតី Jair Bolsonaro បានជេរប្រទេច (son of b**ch) ប្រធានតុលាការបោះឆ្នោតកំពូលប្រេស៊ីល អំឡុងការផ្សាយផ្ទាល់ដែលត្រូវបានចែករំលែកតាមបណ្តាញសង្គម។ អ្នកទាំងពីរ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងពាក់ព័ន្ធប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកនៅក្នុងប្រទេសនេះ។

វីដេអូដែលត្រូវបានចែកចាយតាមអ៊ីនធើណិត បានបង្ហាញលោក Bolsonaro ជេរប្រទេចចៅក្រមកំពូលរបស់ប្រេស៊ីល និងជាប្រធានតុលាការបោះឆ្នោតកំពូលឈ្មោះ Luis Roberto Barroso ។
រឿងនេះបានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលលោកប្រធានាធិបតី កំពុងនិយាយជាមួយអ្នកគាំទ្រនៅភាគខាងត្បូងប្រទេសប្រេស៊ីល។ ជំនួបនេះត្រូវបាន Live នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Bolsonaro ប៉ុន្តែក្រោយមក បានលុបចោលវិញ។

ប្រតិកម្មទៅនឹងការអត្ថាធិប្បាយនេះ លោក Barroso បាននិយាយថា វាបង្ហាញថា គាត់កំពុងបំពេញការងាររបស់គាត់បានត្រឹមត្រូវ។
ប្រធានាធិបតីប្រេស៊ីល បានជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏រ៉ាំរ៉ៃជាមួយតុលាការកំពូល លើបញ្ហាការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ លោក Bolsonaro អះអាងថា ប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិក ដែលមានស្រាប់អាចត្រូវបានក្លែងបន្លំ។
លោកលើកឡើងថា ការបោះឆ្នោតគួរតែត្រូវបានបោះនៅលើសន្លឹកឆ្នោតដែលបោះពុម្ព ងាយស្រួលក្នុងការរាប់ដោយដៃក្នុងករណីមានជម្លោះ។ លោកបានជំរុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ប៉ុន្តែគណៈកម្មាធិការសភាជាន់ទាប បានបោះឆ្នោតប្រឆាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Viralnigeria
ចុចអាន៖ ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


