ព័ត៌មានអន្ដរជាតិ
ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)
បាតុកម្មគោះចានឆ្នាំង បានផ្ទុះឡើងនៅតាមទីក្រុងជាច្រើនក្នុងប្រទេសប្រេស៊ីល កាលពីល្ងាចថ្ងៃពុធខណៈពេលលោកប្រធានាធិបតី Jair Bolsonaro បានថ្លែងទៅកាន់ជនរួមជាតិ។

បាតុកម្មនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុករបានចេញតវ៉ានៅតាមដងផ្លូវទូទាំងប្រទេស ជុំវិញការដោះស្រាយរបស់លោកចំពោះការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលបានសម្លាប់មនុស្សជិតកន្លះលាននាក់ក្នុងប្រទេសប្រេស៊ីល។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ត្រឹមមួយថ្ងៃពុធ ប្រជាជនប្រេស៊ីលជិត១០ម៉ឺននាក់ បានឆ្លងវីរុសកូវីដ-១៩ ហើយមនុស្ស២,៥០៧នាក់បានស្លាប់។

កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់ បានចូលរួមក្នុងការតវ៉ានៅទីក្រុងយ៉ាងតិច១៦ ទូទាំងប្រទេស។ បាតុកម្មទាំងនោះ ត្រូវបានរៀបចំឡើងដោយគណបក្សនយោបាយឆ្វេងនិយម សហជីពនិងសមាគមនិស្សិត។
នៅ Sao Paulo ដែលជាទីក្រុងធំបំផុតរបស់ប្រេស៊ីល, មនុស្សពាក់ម៉ាស់រាប់ពាន់នាក់ បានបិទផ្លូវធំមួយ ហើយមានបង្ហោះប៉េងប៉ោងដ៏ធំដែលបង្ហាញរូបលោក Bolsonaro ជាបិសាចជញ្ជក់ឈាម។

ក្នុងសុន្ទរកថាខ្លីកាលពីល្ងាចថ្ងៃពុធ លោក Bolsonaro បាននិយាយថា ប្រជាជនប្រេស៊ីលទាំងអស់ដែលចង់ចាក់វ៉ាក់សាំង នឹងអាចទទួលបានវ៉ាក់សាំងមួយដូសនៅត្រឹមចុងឆ្នាំនេះ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មនុស្សរាប់ពាន់នាក់តវ៉ាឲ្យចោទប្រធានាធិបតីប្រេស៊ីលជុំវិញការទប់ស្កាត់កូវីដ-១៩
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


