ព័ត៌មានអន្ដរជាតិ
ទារកធ្វើមុខមាំល្បីពេញពិភពលោកកាល ៣ ឆ្នាំមុន ពេលនេះទៅជាយ៉ាងណាហើយ
ប្រាកដណាស់ថាអ្នកលេងអ៊ីនធឺណិតជាច្រើននៅតែចាំថា កាលឆ្នាំ ២០២០ ទារកម្នាក់បានកើតមកក្នុងពិភពលោកនេះ។ វាជារូបភាពដ៏ល្បីល្បាញដោយសារទឹកមុខដ៏គួរឲ្យរន្ធត់របស់ទារកបង្ហាញអាការមិនពេញចិត្តនឹងគ្រូពេទ្យ ដែលយកចេញពីផ្ទៃម្ដាយក្រោយពេលសម្រាល។

បន្ទាប់ពីនោះ រូបថតរបស់ជនជាតិប្រេស៊ីលតូចដែលមានឈ្មោះថា isa_bravinha បានរីករាលដាលពាសពេញបណ្ដាញអ៉ិនធើណេតលើពិភពលោក។ ទារកមុខមាំបានកាន់កាប់តំណែងមួយនៃ memes ពេញនិយមបំផុតនៅលើអ៊ីនធឺណិត រហូតដល់ពេលនេះនាងមានអាយុ៣ឆ្នាំហើយ។
នាងតូច isa_bravinha ធំឡើងគឺផ្ទុយពីពេលដែលកើតមកភ្លាមៗ ហើយពេលនេះក្លាយជាកុមារីញញឹមស្រស់ស្រាយដោយមានអារម្មណ៍ល្អ។ រាងកាយមានសុខភាពល្អ មានមិត្តជាច្រើននៅសាលា នាងជាក្មេងស្រីម្នាក់ដែលជាសកម្មជនដ៏ពេញចិត្ត។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើននៅលើ Instagram ដែលមានអ្នកគាំទ្រជាង ១០,០០០នាក់ វាពោរពេញទៅដោយរូបភាពនៃស្នាមញញឹមរបស់ Isabela វ័យក្មេង។ មិនថាលេងទឹកទេ, រុករកសត្វ ដើរកាត់សួនច្បារ ឬសូម្បីតែចូលរួមក្នុងសកម្មភាពសាលា។ ក្មេងស្រីតូចតែងតែមានស្នាមញញឹមនៅលើមុខរបស់នាង បានលុបបាត់ទាំងស្រុងនូវការចងចាំរបស់ទារកដោយទឹកមុខក្រៀមក្រំតាំងពី៣ឆ្នាំមុន៕
សូមទស្សនារូបភាពខាងក្រោម៖





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គូ Tono-Nychaa ត្រូវមហាជនចាប់អារម្មណ៍រូបភាពផ្អែមល្ហែម ក្នុងមង្គលការមិត្តសម្លាញ់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


