ព័ត៌មានជាតិ
ខេត្តស្វាយរៀងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ
ភ្នំពេញ៖ ខេត្តស្វាយរៀងបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារ និងយុវជនចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ តទៅនៅតាមទីតាំងចំនួន១៨កន្លែងនៃស្រុកក្រុងចំនួន៨ទូទាំងខេត្ត។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់សាមណេរ កុមារ និងយុវជនចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀងនៅព្រឹកនេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខណ្ឌទូទាំងខេត្តស្វាយរៀង បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់ប្រមុខរដ្ឋាភិបាលជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានបន្តថា ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។
លោក អភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង សម្រាប់កុមារ និងយុវជនចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល តាមទីតាំងដូចខាងក្រោម៖
១. ក្រុងស្វាយរៀង៖ សាលាបឋសិក្សាព្រះសីហនុ។
២. ក្រុងបាវិត៖ មន្ទីរពេទ្យបង្អែកជីភូ
៣. ស្រុកកំពង់រោទិ៍៖ មណ្ឌលសុខភាពញរ
៤. ស្រុកស្វាយទាប៖ សាលាបឋមសិក្សាសាមគ្គី
៥. ស្រុករំដួល៖ សាលាបឋមសិក្សា កូវ សាមុត កំពង់ចក
៦. ស្រុកចន្ទ្រា៖ មណ្ឌលសុខភាព មេសថ្ងក
៧. ស្រុកស្វាយជ្រំ៖ សាលាបឋមសិក្សារកា សាលាបឋមសិក្សាស្វាយជ្រំ សាលាបឋមសិក្សាឈូកមាស អនុវិទ្យាល័យ ស្វាយផ្អែម សាលាបឋមសិក្សាគ្រួស វត្តទួលសាមគ្គីឧត្តម។
៨. ស្រុករមាសហែក៖ សាលាបឋមសិក្សាព្រៃស្វាយ សាលាបឋមសិក្សាអណ្តូងពោធិ៍ សាលាបឋមសក្សាស្វាយទន្ទឹម សាលាបឋមសិក្សាដូង សាលាបឋមសិក្សាជីកដី សាលាបឋមសិក្សាក្រសាំង។
លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ខេត្តស្វាយរៀងជាខេត្តទី៧ហើយដែលបានបើយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំ ក្រោម១៨ឆ្នាំ បន្ទាប់ពីរាជធានីភ្នំពេញ កណ្តាល តាកែវ កោះកុង ព្រះសីហនុនិងកំពង់ចាម។
គួរបញ្ជាក់ថាចាប់ពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាល់សាំងដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចំនួន២៧៩,០៧៧នាក់ ស្មើនឹង ១៤.១៩ភាគរយធៀបនឹងគោលដៅ ១,៩៦៦,៩៣១នាក់ នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


