ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គ្រោងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញក្រោមវិធានការរក្សាគម្លាត
លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សាមើលផ្សារលើធំថ្មីខេត្តសៀមរាប ក្នុងគោលបំណងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ។

លោក អភិបាលខេត្ត បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប នឹងចាប់ផ្តើមសាកល្បងបើកផ្សារលើឡើងវិញនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ និងវិធានការមួយចំនួន ដើម្បីបង្ការឆ្លងមេរោគកូវីដ១៩។
ដូចជា សម្រាប់អ្នកលក់ជុំវិញផ្សារលើដែលមានប្រមាណជា៨០០នាក់ គឺត្រូវលក់ដូរប្តូរវេនគ្នាក្នុងមួយសប្តាហ៍ម្តង ដោយមានការរក្សាគម្លាត ហើយសម្រាប់អ្នកមិនទាន់ដល់វេន អាចទៅលក់នៅកន្លែងលក់បណ្តោះអាសន្ននៅផ្លូវ៦០ម៉ែត្រជិតផ្សារកុងទីន័របាន។ ដូច្នេះបងប្អូនអាចលក់ដូរបានរហូតគ្រាន់តែថា លក់នៅផ្សារលើមួយសប្តាហ៍ ត្រូវប្តូរទៅលក់នៅផ្លូវ៦០ម៉ែត្រមួយប្តាហ៍។

ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញ។
លោកអភិបាលខេត្តបញញជាក់ថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព។ បើសិនជាការបើកសាកល្បងនេះ អាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារនេះមានភាពស្មុគស្មាញ និងប្រឈមការឆ្លងកូវិដច្រើនអាជ្ញាធរនិងបិទផ្សារនេះបន្តទៀត។

អភិបាលខេត្តបញ្ជាក់ថា ផ្សារលើនេះ និងបើកឡើងវិញឆាប់ៗនេះ គឺក្នុងរយៈពេល២ទៅ៣ថ្ងៃទៀត ដោយទុកពេលឱ្យអាជ្ញាធរក្រុងរៀបចំសណ្តាប់ធ្នាប់សិន។
ហើយការបើកផ្សារនេះ មិនមែនមានន័យថា ការឆ្លងកូវិដមានការថយចុះនៅទេ គឺចង់ឱ្យបងប្អូនអាចរកចំណូលសម្រាប់ជីវភាពក្នុងគ្រួសារ ហើយអ្វីដែលចាំបាច់បំផុតនោះបងប្អូនត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានល្អ៕ ដោយៈ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


