ព័ត៌មានជាតិ
មកស្គាល់ឈ្មោះប្រាសាទទាំង ២៧ នៅខេត្តតាកែវ ប្រាសាទខ្លះសូម្បីអ្នកតាកែវមិនដែលឮឈ្មោះផង
ជាទឹកដីចំណាស់ ជាអតីតអាណាចក្រភ្នំ ខេត្តតាកែវជាខេត្តចំណាស់ជាងគេមានបន្សល់ទុកដានប្រវត្តិសាស្រ្តនិងកេរ្ត៍តំណែលរាប់សតវត្សន៍។ ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញចម្ងាយជាង ៧០ គីឡូម៉ែត្រ ខេត្តតាកែវមានបន្សល់ទុកប្រាសាទបុរាណមួយចំនួន ខ្លះនៅរូបរាង ខ្លះនៅសល់តែឈ្មោះឬគ្រឹះខ្លះៗតែប៉ុណ្ណោះ។
បើតាមមន្ទីរវប្បធម៌ខេត្តតាកែវបានឲ្យកម្ពុជាថ្មីដឹងថា នៅទូទាំងខេត្តតាកែវមានបន្សល់ទុកប្រាសាទបុរាណចំនួន ២៨ តាមស្រុកចំនួន ៦។ បើតាមឯកសារដែលមន្ទីរវប្បធម៌ខេត្តតាកែវផ្ញើបញ្ជូនមកក្រុមការងារកម្ពុជាថ្មីជួយផ្សព្វផ្សាយ ប្រាសាទទាំង ២៨ មានឈ្មោះដូចតទៅ៖
១/ ស្រុកទ្រាំង
-ប្រាសាទព្រះធាតុ
-ប្រាសាទធ្នាយ
-ប្រាសាទភ្នំសន្លុង
-ប្រាសាទទូលព្រះធាតុ
-ប្រាសាទវត្តចាស់
-ប្រាសាទដូនទ្រី
-ប្រាសាទនាងខ្មៅ
២/ ស្រុកសំរោង
-ប្រាសាទនាងខ្មៅត្បូង
-ប្រាសាទនាងខ្មៅជើង
-ប្រាសាទភ្នំជីសូរ

-ប្រាសាទសែនធ្មល់
-ប្រាសាទសែនភូវាំង
-ប្រាសាទជំទាវខៀវ
៣/ ស្រុកគីរីវង់
-ប្រាសាទបាយ៉ង់
-ប្រាសាទព្រះគោ
-ប្រាសាទកំពូលតានន់
-ប្រាសាទតាញាណកើត
-ប្រាសាទតាញាណលិច
-ប្រាសាទព្រះធាតុ
-ប្រាសាទវត្តកំពែង

៤/ ស្រុកអង្គរបុរី
-ប្រាសាទភ្នំដា
-ប្រាសាទអាស្រមមហាឫស្សី
៥/ ស្រុកបាទី
-ប្រាសាទតាព្រហ្ម
-ប្រាសាទយាយពៅ
-ប្រាសាទភ្នំថ្មដុះ
-ប្រាសាទភ្នំតាម៉ៅ
-ប្រាសាទស្រះកែវ
៦/ ក្រុងដូនកែវ
-ប្រាសាទជប់ពល់

លោកស្រី វ៉ែន វណ្ណា ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ខេត្តតាកែវបានប្រាប់កម្ពុជាថ្មីថា នៅទូទាំងខេត្តតាកែវមានប្រាសាទបុរាណទាំងអស់សរុបចំនួន ២៨ ប្រាសាទ តែនៅសល់រូបរាងតែ ១៤ ក្រៅពីនោះបាក់បែក ខ្លះសល់តែគ្រឹះនិងឈ្មោះប៉ុណ្ណោះ។
មន្រ្តីគ្រប់គ្រងផ្នែកបេតិកភណ្ឌជាតិនៅខេត្តតាកែវ លោកស្រី វ៉ែន វណ្ណាបានបន្តថា ក្នុងចំណោមប្រាសាទទាំងអស់មានប្រាសាទចំនួន ៤ ដែលបុព្វបុរសខ្មែរសាងសង់នៅលើភ្នំ មានប្រាសាទភ្នំដា ប្រាសាទភ្នំជីសូរ ប្រាសាទបាយ៉ង់ និងប្រាសាទភ្នំតាម៉ៅ។
លោកស្រីបានបន្តថា ប្រាសាទដែលមានរូបរាងត្រូវបានមន្ទីរយកចិត្តទុកដាក់អភិវឌ្ឍជួសជុលតាមដំណាក់កាល ហើយប្រាសាទដែលបាក់បែកសល់គ្រឹះនិងឈ្មោះ មន្ទីរក៏បានរៀបចំដាក់ស្លាកសម្គាល់ដើម្បីភ្ញៀវទេសចរពេលទស្សនាអាចស្វែងយល់ និងការពារប្រជាពលរដ្ឋក្នុងការទន្រ្ទានប៉ះពាល់ដល់រតនសម្បត្តិកេរ្តិ៍ដំណែលទាំងនោះ។
ប្រាសាទទាំង ២៧ នៅខេត្តតាកែវ មានស្រុកគីរីវង់ចំនួន ៧ ប្រាសាទ ស្រុកទ្រាំងចំនួន ៧ ប្រាសាទ ស្រុកអង្គរបុរី ចំនួន ២ ប្រាសាទ ស្រុកសំរោងចំនួន ៦ ប្រាសាទ ស្រុកបាទីចំនួន ៥ ប្រាសាទ និងក្រុងដូនកែវ ១ ប្រាសាទ។ ក្នុងចំណោមប្រាសាទទាំងអស់នោះ ប្រាសាទមានភ្ញៀវទេសចរណ៍ទៅលេងច្រើនមានប្រាសាទភ្នំដា និងប្រាសាទភ្នំជីសូរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


