Connect with us

ព័ត៌មានជាតិ

រកឃើញអាជីវករ ផ្សារសាមគ្គីស្ទឹងត្រែង វិជ្ជមានជំងឺកូវីដ ២៥ នាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានបន្តយកសំណាកវិភាគតេស្តរហ័ស រកឃើញអាជីវករលក់ដូរ បន្លែត្រីសាច់ចំណុចខាងកើត និងចំណុចខាង លិច ឈាងខាងជើងផ្សារសាមគ្គីស្ទឹងត្រែង ឆ្លងជំងឺកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត។ ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហានេះ ផ្សារសាមគ្គីស្ទឹងត្រែង និងតំបន់ស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ជាបន្តបន្ទាប់។

តាមព័ត៌មានពីក្រុមគ្រូពេទ្យ បានបញ្ជាក់បន្ថែមថា រហូតមកដល់ម៉ោង១ និង៣០នាទីរសៀលថ្ងៃនេះ គោល ដៅធ្វើតេស្តចំនួន២កន្លែង នៅមុខផ្សារសាមគ្គីស្ទឹងត្រែង បានរកឃើញអាជីវករលក់ដូរបន្លែត្រីសាច់ វិជ្ជមានចំនួន២៥នាក់ និងនៅគោលដៅមណ្ឌលចត្តាឡីស័ក ស្រែពោធិ៍រកឃើញ១០នាក់។ ពេលនេះ ក្រុមគ្រូពេទ្យជំនាញ កំពុងតែបន្តធ្វើតេស្តទៅលើអាជីវករ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ដែលជាប់ពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានខាងលើ។

ក្រុមគ្រូពេទ្យជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គី ដែលសង្ស័យ មានអាការៈ ស្ងួតបំពង់ក ឈឺបំពង់ក ក្តៅខ្លួន មានស្លេស ពិបាកដកដង្ហើម ហើយមានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ សូមទៅយកសំណាកតេស្តរហ័ស រកជំងឺកូវីដ-១៩ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ទាំង​អស់គ្នា៕ (ដោយ)៖ ងិនលីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម