ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ឥតឈប់នៅកណ្តាលប្រទេសចិន សម្លាប់មនុស្សជាង ២០នាក់
មនុស្សចំនួន២១នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង វាយប្រហារខេត្ត Hubei កណ្តាលប្រទេសចិន។ គ្រោះធម្មជាតិនេះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះទឹកជំនន់ដែលបានបំផ្លិចបំផ្លាញ និងសម្លាប់មនុស្សរាប់រយនាក់នៅក្នុងខេត្តមួយ ជាប់នេះ។

ប្រទេសចិន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា វាជារឿងធម្មតាទៅហើយដោយសារតែការឡើងកម្តៅផែនដី។
ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ខេត្ត បាននិយាយថា នៅខេត្ត Hubei ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី និងការរអិលបាក់ដី បំផ្លាញផ្ទះរាប់រយខ្នងនិងបង្ខំឲ្យមានការជម្លៀសមនុស្សជិត ៦,០០០ នាក់។

Xinhua បានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សចំនួន ២១ នាក់បានស្លាប់និង ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារក្រុងនានាតាំងពីថ្ងៃពុធមក។
អ្នកស្រុកម្នាក់មកពីតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុង Suizhou បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “កាលពីម្សិលមិញ កម្រិតទឹកបានកើនឡើងប្រហែល ២ ទៅ ៣ ម៉ែត្រ។ ផ្ទះអ្នកជិតខាងរបស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុង។ យើងមិនដែលឃើញភ្លៀងខ្លាំងបែបនេះទេក្នុងរយៈពេល ២០ ឬ ៣០ ឆ្នាំមកនេះ”។

ក្រសួងគ្រប់គ្រងគ្រាអាសន្នចិនបាននិយាយថា អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ ព្រមទាំងប៉ូលិសនិងយោធារាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។
រដ្ឋបាលឧតុនិយមរបស់ចិនបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងទំនងជាបន្តរហូតដល់សប្តាហ៍ក្រោយ ហើយតំបន់នៅតាមដងទន្លេ Yangtze រួមទាំងទីក្រុងសៀងហៃផងដែរ គឺងាយរងគ្រោះដោយសារទឹកជំនន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កំពង់ផែដ៏ ធំរបស់ចិនមានអ្នកឆ្លង Delta ធ្វើឲ្យបារម្ភខ្វះទំនិញ ទូទាំង ពិភព លោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


