ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តចំនួន៥២ ខណៈឥទ្ធិពលព្យុះថ្មីជិតមកដល់
នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ចំនួនបី ដោយដាក់ខេត្តចំនួន ៥២ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ភ្លាមៗ និងបំណាក់ដី ខណៈថៃកំពុងព្រួយបារម្ភពីឥទ្ធិពលព្យុះថ្មី Bualoi ខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៦ខែកញ្ញា។

ភ្លៀងធ្លាក់ខ្លាំងបំផុត ត្រូវបានព្យាករណ៍នៅតំបន់ភាគខាងជើង ឦសាន និងខាងកើត ប្រទេសថៃ ជាពិសេសនៅខេត្ត Phitsanulok, Phetchabun, Loei, Chaiyaphum, Khon Kaen, Nakhon Ratchasima, Buri Ram, Chanthaburi និង Trat ។ ផ្នែកខ្លះនៃតំបន់កណ្តាល រួមទាំងទីក្រុងបាងកក ក៏នឹងប្រឈមនឹងភ្លៀងធ្លាក់ផងដែរ។
ការព្យាករណ៍នេះសន្មត់ថា អាកាសធាតុមានសភាពធ្ងន់ធ្ងរ ដោយសារខ្យល់មូសុងឆ្លងកាត់ភាគខាងជើង និងភាគឦសានខាងលើ ចូលទៅក្នុងប្រព័ន្ធសម្ពាធទាបលើប្រទេសឡាវ ដែលពង្រឹងដោយខ្យល់មូសុងនិរតីដ៏ខ្លាំងក្លាដែលគ្របលើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ។

លើសពីនេះក៏មានការព្រមានអំពីដែនសមុទ្រ ដោយរលកសមុទ្រមានពីកម្ពស់ពី ២-៣ ម៉ែត្រនៅសមុទ្រAndamanខាងលើ និងជាង ៣ ម៉ែត្រនៅតំបន់មានខ្យល់ព្យុះ។ ទូកតូចៗត្រូវបានណែនាំអោយនៅជាប់ច្រាំងយ៉ាងហោចណាស់មួយថ្ងៃទៀត ខណៈកប៉ាល់ទាំងអស់គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់។
បន្ថែមលើក្តីបារម្ភ ព្យុះត្រូពិច Bualoi ដ៏ខ្លាំងក្លាកំពុងរំកិលពីប៉ាស៊ីហ្វិកចូលទៅក្នុងសមុទ្រចិនខាងត្បូង ហើយត្រូវបានគេរំពឹងថានឹងបោកបក់នៅភាគខាងជើងប្រទេសវៀតណាមចន្លោះពីថ្ងៃទី២៩ និង ៣០ ខែកញ្ញា។ អាជ្ញាធរថៃបារម្ភថាឥទ្ធិពលរបស់វាអាចធ្វើឱ្យមានភ្លៀងធ្លាក់នៅតំបន់ខ្លះនៃប្រទេសបន្ថែមទៀត។
គួរបញ្ជាក់ថានាយកដ្ឋានឧតុនិយមថៃកាលពីថ្ងៃទី២៤ ក៏បានចេញការព្រមានលើកទី ៩ របស់ខ្លួនចំពោះព្យុះទីហ្វុង Ragasa ដោយព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តចំនួន ៣៦ នៅទូទាំងភាគខាងជើង ឦសាន កណ្តាល ខាងកើត និងទីក្រុងបាងកក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញានេះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


