ព័ត៌មានអន្ដរជាតិ
ចិនប្រកាសអាសន្ន ខណៈភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងបំណាក់ដី
យោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី០៣ខែមិថុនានេះ ភាគខាងជើង និងភាគខាងលិចប្រទេសចិន នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តបោកបក់ពាសពេញប្រទេស ដោយបង្កើនហានិភ័យទឹកជំនន់ និងបំណាក់ដីសម្លាប់មនុស្សកាន់តែច្រើន។

ការព្រមាននេះចេញចំពោះតំបន់នានា រួមមានខេត្ត Gansu នៅភាគពាយ័ព្យ និងខេត្ត Liaoning នៅភាគឦសាន បន្ទាប់ពីព្យុះនាពេលថ្មីៗនេះបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងខេត្ត Henan មនុស្ស ៥ នាក់បានស្លាប់ និង ៣នាក់ទៀតកំពុងបាត់ខ្លួនដោយសារទឹកទន្លេហក់ឡើងបង្កឲ្យមានការជន់លិច។ បុគ្គលិកសង្គ្រោះជាង ១,០០០ នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះពលរដ្ឋ។
ចំណែកនៅខេត្ត Gansu ការបាក់ដីនៅការដ្ឋានសំណង់មួយកន្លែងបានសម្លាប់មនុស្សពីរនាក់។ លើសពីនេះក្នុងទីក្រុង Xianfeng ភាគកណ្តាលខេត្ត Hubei បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងបំផុត ដោយបរិមាណទឹកភ្លៀងក្នុងរយៈពេលត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ ស្មើនឹងបរិមាណទឹកភ្លៀងជាងមួយខែឯណោះ។

គួរបញ្ជាក់ថា ទោះបីជាប្រទេសចិនមានប្រព័ន្ធត្រួតពិនិត្យអាកាសធាតុទូទាំងប្រទេសក៏ដោយ ក៏អ្នកជំនាញនិយាយថា វានៅតែពិបាកក្នុងការទស្សន៍ទាយពីពេលវេលា និងកម្លាំងនៃព្យុះក្នុងតំបន់ ជាពិសេសនៅតំបន់ជនបទដែលមានភូមិសាស្ត្រស្មុគស្មាញ។ បម្រែបម្រួលអាកាសធាតុកំពុងធ្វើឲ្យបញ្ហាអាកាសធាតុកាន់តែធ្ងន់ធ្ងរនិងកាន់តែមិនអាចទាយទុកជាមុនបាន។
កាលពីឆ្នាំមុន ភ្លៀងធ្លាក់តាមរដូវកាលស្រដៀងគ្នា បាននាំឲ្យមានការខាតបង់សេដ្ឋកិច្ចជាង ១០ ពាន់លានដុល្លារនៅទូទាំងប្រទេសចិន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


