ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងវាយប្រហាររដ្ឋធានីកូរ៉េខាងត្បូង ស្លាប់១នាក់ និងរាប់រយនាក់ត្រូវជម្លៀសចេញ
តំបន់រដ្ឋធានីដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ ជន់លិចផ្លូវ និងផ្ទះរាប់រយខ្នង និងបង្ខំឱ្យមនុស្សជាង ១,០០០ នាក់ត្រូវជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៤ខែសីហានេះ។

ទីក្រុងសេអ៊ូល និងទីក្រុងក្បែរៗនោះ រួមមាន Paju, Incheon និង Gimpo បានទទួលទឹកភ្លៀងពី ២៥០-៣០០មីលីម៉ែត្រ បណ្ដាលឲ្យទឹកទន្លេរហូរហៀនិងរថយន្តជាច្រើនជាប់គាំង។ ប្រជាពលរដ្ឋជួបការលំបាកក្នុងការជួយសង្គ្រោះទ្រព្យសម្បត្តិដែលខូចខាតដោយទឹកជំនន់ភ្លាមៗ។
អាជ្ញាធរបានចេញការព្រមានអំពីទឹកជំនន់ និងបំណាក់ដី ជាពិសេសនៅជិតទន្លេ អូរ និងភ្នំ។ ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ១៤៥នាក់ និងឆ្លើយតបទៅនឹងការរំខានតាមផ្លូវរាប់រយ។ លើសពីនេះប្រជាពលរដ្ឋប្រមាណ ៤.០០០ គ្រួសារ បានដាច់ភ្លើងពេញមួយយប់។
ទីភ្នាក់ងារអាកាសធាតុរបស់កូរ៉េខាងត្បូងបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរបានបិទសួនច្បារមាត់ទន្លេ និងផ្លូវឡើងភ្នំជាង១០០ ហើយបានផ្ញើការជូនដំណឹងព្រមានប្រជាជនអំពីទឹកជំនន់ បំណាក់ដី និងអគារដែលមិនមានសុវត្ថិភាព។ ទោះយ៉ាងណាគ្មានជើងហោះហើរណាមួយត្រូវបានរងផលប៉ះពាល់ភ្លាមៗដោយព្យុះនោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


