Connect with us

ព័ត៌មានជាតិ

គិតមកដល់ល្ងាចនេះ រកឃើញវិជ្ជមានកូវីដ៥នាក់ ក្នុងប្រតិបត្តិការយកសំណាកអាជីវករផ្សារដេប៉ូ​

បានផុស

នៅ

បងប្អូន​អាជីវករផ្សារ​ដេប៉ូ​ និង​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង ដែល​ប្រកបមុខរបរលក់ដូរ​ជាច្រើន​នាក់​នៃ​ផ្សារ​នេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌទួលគោក ជាមួយ​គណកម្មការ​ផ្សារ​ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បាន​នឹង​កំពុង​យក​សំណាក​ពាក់ព័ន្ធ​នឹង​កូ​វី​-១៩ យ៉ាង​មមាញឹក ដោយ​គិត​មកដល់​ម៉ោង​នេះ គឺ​បាន​រកឃើញ​អ្នក​កូ​វីដ​-១៩ ចំនួន​៥​នាក់​ហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​គណៈកម្មការ​ផ្សារ​ដេប៉ូ​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែសីហា​នេះ​ថា ផ្សារ​ដេប៉ូ ត្រូវ​បាន​បិទ​ខ្ទប់ ដើម្បី​ពិនិត្យ​យក​សំណាក​បុគ្គលិក និង​អាជីវ​ករទាំងអស់ ដោយ​ចាប់ផ្តើម​តាំងពី​ម៉ោង១០​ព្រឹក​រហូតដល់​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១៤ សីហា​នេះ ហើយ​បាន​រកឃើញ​អ្នកមាន​កូ​វីដ​-១៩ ចំនួន​៥​នាក់ ។ ដោយឡែក​ចំពោះ​សន្តិសុខ​របស់​ផ្សារ ក្រោយពី​ធ្វើតេស្ត មិនមាន​វិជ្ជមាន​កូ​វីដ​-១៩​នោះទេ​។​

លោក​បាន​បញ្ជាក់ទៀតថា អ្នក​ដែលមាន​កូ​វីដ​-១៩​នោះ គឺ​មិនមែនជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ដេប៉ូ​ទេ​។​តែ​ជា​ប្រជាពលរដ្ឋ​ជា​អ្នក​ក្បែរ​ខាង​នៅ​ផ្សារ​ដេប៉ូ​នេះ​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះបីជា​ណាស់​យ៉ាងណាក្តី​លោក​មិនបាន​បញ្ជាក់ថា​នឹងត្រូវ​បិទស្រា​ទាំងមូល​រួច​យ៉ាងណា​នៅឡើយ​ទេ​។​

គណៈកម្មការ​ផ្សារ​ដេប៉ូ សូម​គោរព​ជម្រាបជូន​ដល់​បងប្អូន​អាជីវករ និង​អតិថិជន​ទាំងអស់​ដែល​បានចេញ​-​ចូលក្នុង​ផ្សារ​ដេប៉ូ សូម​អញ្ជើញ​មក​យក​សំណាក​ចាប់ពី​ព្រឹក​នេះ​តទៅ ហើយ​ទីតាំង​សម្រាប់​យក​សំណាក គឺ​នៅខាងមុខ​ផ្សារ​ដេប៉ូ​តែម្តង​។​

-​ករណី​បងប្អូន​អាជីវករ​ដែល​មិន​ចូលរួម​យក​សំណាក​នោះទេ ហើយ​គ្មាន​ក្រដាស​វាយ​ត្រា​បញ្ជាក់​អំពី​ការយក​សំណាក​ពី​គណៈកម្មការ​ផ្សារ និង​មិនត្រូវ​អនុញ្ញាតអោយ​បើក​តូប​នោះទេ​។​

​សូម​បងប្អូន​សហការ​ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ Delta អោយមាន​ប្រសិទ្ធភាព​ខ្ពស់​៕​អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម