ព័ត៌មានជាតិ
តើសាលារៀនអាចបើកដំណើរការឡើងវិញនៅចុងឆ្នាំនេះដែរ ឬទេ?
ដើម្បីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ចូលសហគមន៍ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ការអនុវត្ត៣ការពារ៣កុំ មានទាំងការបិទខ្ទប់តំបន់ឆ្លងខ្ពស់ ដាក់បម្រាមគោចរ និងយុទ្ធនាការចាក់វ៉ាក់សាំងរហូតដល់កុមារអាយុចាប់ពី១២ឆ្នាំឡើងជាដើម។ បើតាមស្ថានភាពបច្ចុប្បន្ន តើសាលារៀនអាចបើកដំណើរការឡើងវិញនៅចុងឆ្នាំនេះដែរ ឬទេ?

ឆ្លើយតបនៅទៅនឹងសំណួរនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកឡើងថា លទ្ធភាពបើកសាលារៀនឡើងវិញគឺអាស្រ័យលើការចូលរួមពីគ្រប់មជ្ឈដ្ឋានជាមុនសិន។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទាក់ទងទៅនឹងលទ្ធភាពបើកសាលារៀនឡើងវិញនៅចុងឆ្នាំនេះបាន ឬមិនបាន គឺអាស្រ័យលើការចូលរួមទប់ស្កាត់របស់ប្រជាពលរដ្ឋទាំងអស់គ្នា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ដូចជានៅពេលនេះ រដ្ឋាភិបាលកំពុងដាក់ចេញនូវយុទ្ធនាការដើម្បីផ្សព្វផ្សាយ អប់រំ ជាយុទ្ធនាការជាតិ មានន័យថាធ្វើទូទាំងប្រទេសទាំង២៥រាជធានីខេត្ត ធ្វើទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ធ្វើទាំងថ្នាក់ភូមិ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យមានការឆ្លងនូវវីរុសកូវីដ-១៩”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍បន្តថា ការចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ទាំងអស់គ្នា បើនៅក្នុងរយៈពេល១ខែ ២ខែខាងមុខទៀតនេះ យើងនឹងអាចសង្ឃឹមថា ការរីករាលដាលនៃវីរុសកូវីដ-១៩ នឹងមានការធ្លាក់ចុះ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹងបើមានការធ្លាក់ចុះ យើងនឹងបន្តអនុវត្តវិធានការបស់យើង អ៊ីចឹងវានឹងអាចផ្ដល់លទ្ធភាពសម្រាប់យើងក្នុងការគិតគូរ បើកសាលារៀនឡើងវិញ ហើយក៏អាស្រ័យទៅលើការចាត់ចែងរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ តើគាត់បានត្រៀមរួចរាល់កម្រិតណា។ ម៉្យាងទៀតក៏ត្រូវការឱ្យមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីរបស់យើងផងដែរ”។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហានេះ អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១០ ខែកម្ភៈ រហូតមកដល់ថ្ងៃទី១៥ ខែសីហានេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានចំនួន៨,៩៤៨,៣៧៧នាក់។ ក្នុងនោះក្រុមអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន៨៣៩៦៥៧០នាក់ ស្មើនឹង៨៣.៩៧ភាគរយធៀបនឹងគោលដៅ១០លាននាក់។ និងក្រុមអ្នកមានអាយុចាប់ពី១២ឆ្នាំរហូតដល់អាយុ១៧ឆ្នាំ ដែលបានចាក់ចាប់ពីថ្ងៃទី១ ខែសីហានេះមានចំនួន២៧៦,៣៦១នាក់ ស្មើនឹង២៨.០៥ភាគរយធៀបនឹងគោលដៅ១,៩៦៦,៩៣១នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


