Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បិទផ្លូវ​លេខ​១៣​ដើម្បី​យក​សំណាក​អ្នកពាក់ព័ន្ធ​ព្រោះ​មាន​អ្នកជំងឺ​ប​ម្លែ​ង​ម្នាក់​មក​ទិញ​បន្លែ​នៅ​ម្តុំ​នោះ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌដូនពេញ​រួម​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​បាន​ទាញ​ខ្សែ​បិទផ្លូវ១៣ នៅជាប់​នឹង​ខាង​បរិវេណ​ផ្សារកណ្ដាល​គម្រោង​ឲ្យ​គ្រូពេទ្យ​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​កន្លែង​នោះ​ព្រោះ​មាន​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​19 ប​ម្លែ​ង​ខ្លួន​Delta​បាន​ប្រាប់ថា ​គាត់​បាន​ទៅ​ទិញ​បន្លែ​ដែល​លក់​តាម​ផ្ទះ​នៅ​ផ្លូវ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី១៧ ខែសីហា ​ឆ្នាំ២០២១ នេះ​ថា​ការ​បិទផ្លូវ​លេខ១៣ នោះ​មិន​ពាក់ព័ន្ធ​នឹង​ផ្សារ​កណ្ដាល​នោះទេ​ពោល​គឺ​អ្នក​ដែល​វិជ្ជមាន​កូ​វីដ​19 នោះ​គឺ​គាត់​បានមក​ទិញ​បន្លែ​នៅតាម​ផ្ទះ​គឺ​នៅក្នុង​ផ្សារកណ្តាល​នោះទេ​ចឹ​ង​សូម​ប្អូន​ប្រជាពលរដ្ឋ​កុំ​ច្រឡំ​ថា​បិទ​ផ្សារ​អី​គឺ​ផ្សា​របើក​លក់​ជាធម្មតា​ទេ​។

ជា​គ្នា​នោះ​ដែរ ​លោក​សុខ​ ពេញ​វុ​ធ ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ល្ងាច​នេះ​ថា​ ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​និង​តម្រូវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​យក​សំណាក់​នៅ​ថ្ងៃស្អែក​ទី​១៨​នេះ​ បើ​ទោះបី​ថ្ងៃនេះ​មិន​ទាន់​បាន​យក​សំណាក​នៅឡើយ​ចឹ​ង​ គឺ​កុំ​ច្រឡំ​ផ្សារកណ្តាល​មិន​ពាក់ព័ន្ធ​នោះ​ទេ​ គឺ​បើក​លក់​ជាធម្មតា​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម