ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញមៀនប៉ៃលិន ២១តោន ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩
តាមរយៈហ្វេសបុ៊កផេកផ្លូវការរបស់កាកបាទក្រហមកម្ពុជា ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១៧ ខែសីហា បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀនប៉ៃលិន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។

ផ្លែមៀនប៉ៃលិន ឬតាង៉ែនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោននោះ នឹងត្រូវចែក ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ និងកន្លែងព្យាបាលជំងឺកូវីដ-១៩ចំនួន៤កន្លែង រួមមាន ទី១ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ-១៩ ចំនួន ៦តោន។ ទី២ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៉ី ចំនួន៥តោន។ ទី៣ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យជ័យជំនះ ចំនួន៥តោន និងទី៤ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិកទីកន្លែងព្យាបាលជំងឺកូវីដ-១៩ ចំនួន៥តោន។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមមិនអាចនាំចេញទៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង អាចធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន) និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ៕
អត្ថបទ៖ ពុធិកា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន