ព័ត៌មានជាតិ
ឧកញ៉ា ហ៊ុន ឡាក់ ៖ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃអង្ករនាំចេញ ត្រូវការទុនជាង ២០០លានដុល្លារ ក្នុងការប្រមូលទិញស្រូវ
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំអង្ករ ត្រូវការទុនប្រមាណជាង២០០លានដុល្លារ ក្នុងការប្រមួលទិញស្រូវ របស់កសិករ ដែលនឹងចូលមកដល់នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកបានបន្តថា ទុនដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់ឲ្យរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ សម្រាប់ស្តុកទុកមានប្រមាណ៥០លានដុល្លារ គឺស្មើប្រមាណ១ ភាគ៤ នៃតម្រូវការទុនសរុប សម្រាប់ការប្រមូលទិញស្រូវ ពីកសិករដែលជាការ ចូលប្រមូលទិញស្រូវស្តុកទុក និងលើកតម្លៃស្រូវ របស់កសិករឲ្យមានស្ថិរភាព។
លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងនៅថ្ងៃពុធនេះថា កម្ចីដែលផ្តល់ឲ្យដោយ ធនាគារអភិវឌ្ឍន៍ជនបទប្រមាណ៥០លានដុល្លារ ជាកម្ចីដ៏ល្អខ្លាំង សម្រាប់រោងម៉ាស៊ីនកិនស្រូវ និងអ្នកកែច្នៃនាំចេញមួយចំនួន ដើម្បីបង្កើនសមត្ថភាព លើទុនបន្ថែមរបស់ខ្លួន ដែលមានស្រាប់ក្នុងការចូលរួមប្រមូលទិញ និងគាំទ្រដល់ទិន្នផលស្រូវ របស់កសិករបន្ថែមទៀត។
លោកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ថា «វាសំខាន់ណាស់ ដែលវានឹងបន្ថែមលើទុន របស់រោងម៉ាស៊ីនដែលមានស្រាប់ ព្រោះនៅសល់តែប៉ុន្មានសប្តាហ៍ទៀតនេះ គឺការប្រមូលផលស្រូវប្រាំងនឹងមកដល់ហើយ ហើយជាបន្តបន្ទាប់ទៅវានឹងដល់ស្រូវធ្ងន់ ដូច្នេះបើមានទុនពីធនាគារអភិវឌ្ឍន៍កសិក ម្មនិងនជនបទបានមុន គឺកាន់តែប្រសើរមែនទែន។ ហើយចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានស្នើសុំទៅរាជរដ្ឋាភិបាល ក៏ដូចជាធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ សុំបន្ថែមទុនឲ្យបានច្រើនជាងនេះ ព្រោះនៅពេលដែលយើងមានទុនច្រើន នៅក្នុងដៃយើងអាចធ្វើការប្រមូលទិញស្រូវស្តុកទុកបានច្រើន សម្រាប់ក្រោយការប្រមូលផលហើយ គឺយើងអាចមានស្រូវនៅក្នុងស្តុកដើម្បីកែច្នៃជា អង្ករបំរើឲ្យការនាំចេញបានច្រើន»។
លោកឧកញ៉ា ហ៊ុន ឡាក់ បានបន្តថា បើសិនជាកញ្ចប់ថវិកា របស់រាជរដ្ឋាភិបាល បានត្រៀមផ្ដល់ឱ្យរោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុន នាំចេញអង្ករបានមុននោះ គឺវាមានលក្ខណៈ ប្រសើរណាស់សម្រាប់ជួយ ដល់រោងម៉ាស៊ីនកិនស្រូវនឹងក្រុមហ៊ុននាំចេញអង្ករ មានលទ្ធភាពប្រមូល ទិញស្រូវស្តុកទុកបានកាន់តែច្រើន។ លោកបានបន្តឲ្យដឹងថា ជាបន្តបន្ទាប់រាជរដ្ឋាភិបាល បានបន្ថែមទុនជួយ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ អាចប្រមូលទិញស្រូវស្តុកទុកនេះ ដោយសាររាជរដ្ឋាភិបាលមើលឃើញថា កំណើនផលស្រូវមានការកើនឡើង។ អញ្ចឹងហើយយើងមានទុនបម្រុងទុក សម្រាប់ការទិញស្រូវ គឺយើងមិនមានការព្រួយបារម្ភថា ត្រូវឈ្មួញប្រទេសជិតខាងចូលមកទិញស្រូវទៀតនោះទេ។
គួរបញ្ជាក់ថា សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនមួយចំនួនបានទទួលកម្ចីប្រមាណ៥០លានដុល្លារ ហើយសម្រាប់ធ្វើជាទុនបង្វិល ក្នុងការទិញស្រូវពីប្រជាកសិករ នៅរដូវប្រមូលផលឆ្នាំនេះ ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) គឺចាប់ពីដើមខែសីហានេះ ដែលគេរំពឹងថាទិន្នផលស្រូវប្រមូលបាន នឹងមានចំនួនជិត៣លានតោន។ នេះបើយោតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលកញ្ចប់ថវិកាក្រោមកម្មវិធីពិសេសពីរដ្ឋាភិបាល៨០ លានដុល្លារដោយមិនទាន់រាប់បញ្ចូលមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទើបទទួលបានសម្រាប់បង្កើនដើមទុន ក្នុងការជំរុញការទិញស្រូវពីកសិករសំដៅធ្វើឱ្យតម្លៃស្រូវមានស្ថិរភាព និងបង្កើនសន្និធិស្រូវសម្រាប់ផ្គត់ផ្គង់ ដល់ការកែច្នៃអង្ករផ្គត់ផ្គង់តម្រូវការ ក្នុងប្រទេសនិងនាំចេញ។
បច្ចុប្បន្នកម្ពុជា កំពុងប្រមូលផលស្រូវប្រាំងជុំទី២ ចន្លោះពីខែកក្កដាដល់ខែកញ្ញាឆ្នាំ ២០២១លើផ្ទៃដី៥៦៣ .៣៩៤ ហិកតា ដោយរំពឹងទទួលបានទិន្នផល ប្រមាណ ២,៨២ លានតោន។ ទិន្នន័យបង្ហាញថា កម្ពុជាបាននាំចេញអង្ករសរុប ៣០៩ ៨៦៥ តោននៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២១ គិតជាប្រាក់ ២២៣,៨៥ លានដុល្លារ ចំណែកការនាំចេញស្រូវបានចំនួន ២ ០០៨ ២៤១ តោន គិតជាប្រាក់ជាង ៥០៣,០៩ លានដុល្លារ៕ (ដោយ)៖ណារី



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា