ព័ត៌មានជាតិ
អាជ្ញាធរសម្រេច បិទអាហារដ្ឋាន «ឫស្សីផ្អែម» លែងឲ្យបន្តអាជីវកម្មតែម្ដង ខណៈធ្លាប់ណែនាំ ២លើករួចមក
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទអាជីវកម្មជាស្ថាពរ លែងឲ្យបើកដំណើរការទៀតហើយ នៅទីតាំង អាហារដ្ឋាន «ឫស្សីផ្អែម» ដែលមានទីតាំង ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ដោយសារណែនាំអប់រំ២លើក មិនអនុវត្តតាម។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ឲ្យដឹងថា អាហារដ្ឋាន «ឫស្សីផ្អែម» ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនសម្រេចបិទទាំងស្រុង លែងឲ្យបើកដំណើរការអាជីវកម្ម បន្តទៅទៀតហើយ។ ចំណែកថៅកែហាង ក៏ប្រឈមមុខនឹងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកអភិបាលរង ខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងរង្វង់ប្រតិបត្តិការអនុវត្តផ្លូវច្បាប់ទៅលើ អា ហារដ្ឋាន «ឫស្សីផ្អែម» សមត្ថកិច្ចក៏ដូចអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ រកឃើញមនុស្សប្រុស-ស្រី សរុបប្រមាណ ១២១នាក់ ដោយធ្វើតេស្តរហ័សយកសំណាក នៅក្នុងបរិវេណអាហារដ្ឋាន «ឫស្សីផ្អែម» លទ្ធផលអវិជ្ជមានទាំងអស់។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ទីតាំងអាហារដ្ឋាន «ឫស្សីផ្អែម» ត្រូវបានអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យធ្លាប់ចុះណែនាំ និងធ្វើកិច្ចសន្យាចំនួន២លើកមកហើយ។ ប៉ុន្តែម្ចាស់ហាង មិនយល់ព្រមអនុវត្តតាមនោះទេ៕ (ដោយ)៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


