ព័ត៌មានអន្ដរជាតិ
អាជ្ញាធរ៖ នេះជាការចាប់ផ្តើមក្តីសង្ឃឹម ពេលតៃវ៉ាន់គ្មានអ្នកឆ្លងកូវីដលើកដំបូង
អ្នកជំនាញសុខាភិបាលតៃវ៉ាន់បានចាត់ទុកថា នេះគ្រាន់តែជាការចាប់ផ្តើមនៃក្តីសង្ឃឹម នៅពេលគ្មានករណីឆ្លងកូវីដ-១៩សហគមន៍លើកដំបូងចាប់តាំងពីការផ្ទុះខ្លាំងបំផុតកាលពីខែឧសភា ដែលបានសម្លាប់មនុស្សជាង៨០០នាក់។
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្តាលលោក Chen Shih-chung បានឲ្យដឹងថា ៖«ករណីឆ្លងក្នុងស្រុកថ្ងៃនេះ (ថ្ងៃពុធ) គឺសូន្យ វាមិនងាយស្រួលទេ។ ខ្ញុំជឿថា អ្នករាល់គ្នាសប្បាយចិត្តពីការគ្មានឆ្លងកូវីដលើកដំបូងនេះ ប៉ុន្តែវាមិនមែនមានន័យថា កូវីដត្រូវបានលុបបំបាត់នៅតៃវ៉ាន់ទេ»។
«ផ្លូវនៅវែងឆ្ងាយដែលត្រូវដើរ តែករណីគ្មានឆ្លងសោះនេះមានន័យថា ការរាលដាលកូវីដមានស្ថេរភាព»។

ស្ថេរភាពរបស់កោះតៃវ៉ាន់ស្ថិតក្រោមការតាមដាននៃសហគមន៍គឺជារឿងជោគជ័យសកលមួយ។ អ្នកស្រុករស់នៅក្នុងជីវិតធម្មតាបំផុតកាលពីឆ្នាំ២០២០និងដើមឆ្នាំ២០២១ ទោះជាព្រំដែនត្រូវបានបិទក៏ដោយ។
ប៉ុន្តែកាលពីខែឧសភា ការផ្ទុះនៃវីរុសបំប្លែងខ្លួន Alpha ដែលជំរុញឲ្យមានការដាក់បំរាមគោចរតាមរយៈអាកាសចរណ៍ អាកាសធាតុត្រជាក់ និងរាលដាលទូទាំងកោះ។ រដ្ឋាភិបាលទោះបីជាបានដាក់បំរាមរឹតត្បិត ប៉ុន្តែពីដំបូងត្រូវបានគេរិះគន់ ហើយប្រជាជននៅតែបន្តស្ថិតក្រោមបំរាមកម្រិត៣ស្ទើររយៈពេល៣ខែ។
នៅពេលវីរុស Alpha បានផ្ទុះឈានដល់កម្រិតកំពូល តៃវ៉ាន់បានរាយការណ៍ពីករណីឆ្លងថ្មីជាង៥០០នាក់ក្នុងមួយៗថ្ងៃ។ ករណីស្លាប់ត្រូវបានកត់ត្រា៨៣០នាក់នាក់ក្នុងនោះមានស្ត្រីវ័យខ្ទង់៧០ឆ្នាំម្នាក់ផងកាលពីថ្ងៃពុធ។
លោក Chen បាននិយាយក្នុងសេចក្តីប្រកាសកាលពីថ្ងៃពុធថា នេះគឺគ្រាន់តែជាការចាប់ផ្តើមនៃសេចក្តីសង្ឃឹមប៉ុណ្ណោះ ហើយអាជ្ញាធរនឹងបន្តតាមដានស្ថានភាពមួយរយៈពេលទៀតមុនពេលបន្ធូរបន្ថយបំរាមរឹតត្បិត។

បំរាមត្រូវបានទម្លាក់ដល់កម្រិតពីរកាលពីថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែមិនមែនគ្រប់រដ្ឋាភិបាលថ្នាក់ខេត្តបានអនុម័តទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ខេត្ត និងស្រុកមួយចំនួននៅតែរក្សាបំរាមតឹងតែងដដែល។ នៅទីក្រុងមួយចំនួន សិស្សានិសិស្សបានវិលត្រឡប់ទៅសាលារៀនវិញ ភោជនីយដ្ឋានបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវដែលទទួលទានតែម្នាក់ឯង ហើយកីឡា និងកន្លែងកម្សាន្តក៏បើកឡើងវិញដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៦ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


