ព័ត៌មានជាតិ
វត្តមានសត្វស្លាបកម្រ និងជិតផុតពូជ ៤ប្រភេទ ត្រូវបានរកឃើញ ក្នុងដែនជម្រក សត្វព្រៃកែវសីមា
ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានបង្ហាញរូបភាពដ៏ស្រស់ស្អាត នៃប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជ នៅលើសកលលោក ចំនួន៤ប្រភេទ រួមមាន៖ សត្វក្រៀល សត្វត្រ យ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និងសត្វកុកពាក់អំបោះ ដែលបានថតក្នុងដែនជម្រក សត្វព្រៃកែវសីមា។
តាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា រូបភាពសត្វស្លាបទាំងនេះ ទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់ដោយក្រុមស្រាវជ្រាវ របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមការគាំទ្រពីគម្រោង CAMPAS ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ តាម ដានវត្តមានសត្វព្រៃ នៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា។
សូមជម្រាបថា សត្វស្លាបកម្រទាំងនេះ មានតិចតួចណាស់ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាក់ស្តែងសត្វក្រៀល ដែលជា ប្រភេទសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកល នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) មានតែប្រមាណ៥ក្បាលប៉ុណ្ណោះ ដែលក្រុមស្រាវជ្រាវប្រទះឃើញ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
បច្ចុប្បន្ន មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងក្រុមស្រាវជ្រាវ កំពុងខិតខំការពារសំបុកពងកូន របស់សត្វស្លាបទាំងនេះ ក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។ ដូច្នេះដើម្បីចូលរួមចំណែក ក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាប្រភេទ សត្វស្លាបកម្រទាំងនេះ សូមចូលរួមការពារសំបុកពងកូនរបស់វា កុំបរបាញ់ កុំដាក់អន្ទាក់ កុំដាក់ថ្នាំបំពុល កុំបរិភោគសាច់សត្វព្រៃ និងចូលរួមការពារ ទីជម្រកផងដែរ៕
(ដោយ)៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


