ព័ត៌មានអន្ដរជាតិ
Ronaldo រៀបរាប់ពីជីវិតនៅ Juventus ពេលផ្លាស់ទៅ Man United វិញ
តារាជើងស៊ុតជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចាកចេញពីក្លឹប Juventus និងចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ជាផ្លូវការហើយ។
មុនចាកចេញ Ronaldo បានរៀបរាប់ថា ៖«ថ្ងៃនេះ ខ្ញុំចាកចេញពីក្លឹបដ៏អស្ចារ្យ ដែលធំជាងគេបំផុតនៅប្រទេសអ៉ីតាលី និងប្រាកដណាស់ថា ជាក្លឹបធំបំផុតមួយនៅទ្វីបអឺរ៉ុប។ ខ្ញុំបានផ្តល់បេះដូង និងព្រលឹងរបស់ខ្ញុំដល់ក្លឹប Juventus ហើយខ្ញុំតែងតែស្រឡាញ់ទីក្រុង Turin ជានិច្ចរហូតដល់ថ្ងៃចុងក្រោយរបស់ខ្ញុំ»។

«Tiffosi bianconeri តែងតែគោរពខ្ញុំ ហើយខ្ញុំបានព្យាយាមតបស្នងចំពោះការគោរពនេះតាមរយៈការប្រយុទ្ធនៅលើទីលាន រាល់រដូវកាល រាល់ព្រឹត្តិការណ៍។ នៅទីបញ្ចប់ យើងអាចក្រឡេកមើលក្រោយ និងយល់ឃើញថា យើងទទួលបានជោគជ័យដ៏អស្ចារ្យ ទោះជាមិនទទួលបានតាមអ្វីដែលយើងចង់ទាំងអស់ ប៉ុន្តែយើងនៅតែមានរឿងរ៉ាវដ៏ល្អអស្ចារ្យជាមួយគ្នា»។
«ខ្ញុំនឹងជាបុគ្គលរបស់អ្នកម្នាក់ជានិច្ច។ អ្នកឥឡូវជាផ្នែកមួយនៃប្រវត្តិរបស់ខ្ញុំ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំជាផ្នែកមួយរបស់អ្នក។ ប្រទេសអ៉ីតាលី ក្លឹប Juve ទីក្រុង Turin, tiffosi bianconeri អ្នកនឹងនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច»។ Ronaldo បានរៀបរាប់។
នេះជាលើកទី២ហើយដែល Cristiano Ronaldo បានចូលរួមជាមួយក្លឹប Manchester United នៅទឹកដីអង់គ្លេស បន្ទាប់ពីចូលរួមលើកទី១កាលពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៩មុនពេលផ្លាស់ទៅក្លឹបអធិរាជស Real Madrid ហើយឆ្នាំ២០១៨បន្តផ្លាស់ទៅក្លឹប Juventus មុនពេលត្រឡប់ចូល Manchester United វិញចាប់ពីពេលនេះទៅ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


