ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាលើអាយុ ១៨ ឆ្នាំ ជិត ៩០ % បានចាក់វាក់សាំងកូវីដ
គិតមកត្រឹមថ្ងៃ ២៧ សីហា ឆ្នាំ ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋលើអាយុ ១៨ ឆ្នាំសម្រេចបានជិត ៩០ ភាគរយ និងកុមារពីអាយុ ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំបានជាង ៦៩%។
រដ្ឋាភិបាលបានដាក់ផែនការក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋអាយុ ១៨ ឆ្នាំឡើងឲ្យបាន ១០ លាននាក់ និងកុមារអាយុ ១២ ដល់ក្រោម ១៨ ឆ្នាំចំនួន ២ លាននាក់។

ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ តាមរយៈផែនការយុទ្ធសាស្ត្រ ដោយប្រើប្រាស់វ៉ាក់សាំងជំនួយពីប្រទេសចិន តាមរយៈយន្តការកូវ៉ាក់ ប្រទេសជាមិត្តមួយចំនួនទៀត រួមទាំងការបញ្ជាទិញផ្ទាល់ផងដែរ។
ត្រឹមពាក់កណ្តាលខែសីហា កម្ពុជាទទួលបានវ៉ាក់សាំងចំនួនជាង ២៦ លានដូស គ្រប់គ្រាន់សម្រាប់ការចាក់ជូនពលរដ្ឋ១០លាននាក់ និង ចាក់ឲ្យកុមារនិងយុវវ័យចំនួន ២លាននាក់ ដោយមិនមានការខ្វះវ៉ាក់សាំងនោះទេ ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងទាំងការបញ្ជាទិញ វ៉ាក់សាំងអំណោយរបស់ប្រទេសជាមិត្ត តាមរយៈយន្តការកូវ៉ាក់ ត្រឹមពាក់កណ្តាលខែសីហាចំនួនជាង ២៦ លានដូស។
វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ២,២ លានដូស វ៉ាក់សាំងស៊ីណូហ្វាម ៤ លានដូសទិញពីក្រុមហ៊ុនស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីប្រទេសចិនចំនួន ១១,៥ លានដូស វ៉ាក់សាំងអាស្ត្រាហ្សេនីកា(Astra Zeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស,វ៉ាក់សាំង Astra Zeneca ជំនួយរដ្ឋាភិបាលជប៉ុនតាមរយៈ Covax Facility ចំនួន ៣៣០,០០០ ដូស និងវ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកតាមរយៈ Covax Facility ចំនួន ៥០ ម៉ឺនដូស វ៉ាក់សាំង Astra Zeneca ជំនួយអង់គ្លេស ៤១ ម៉ឺនដូស៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


