ព័ត៌មានជាតិ
ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដក ហូតបានថ្នាំញៀន ជាច្រើនកញ្ចប់
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាព ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយបានដកហូតបានថ្នាំញៀន ជាច្រើនកញ្ចប់ មានទាំងធំ និងតូច នៅសង្កាត់បឹងសាឡាង។

មន្ត្រីប៉ូលីសខណ្ឌទួលគោក បានឲ្យដឹងថា នៅថៃ្ងទី២៨ ខែសីហា ឆាំ្ន២០២១ វេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានធ្វើការស្រាវ ជ្រាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈោះ អ៊ុយ ឃាន ហៅ ភេទប្រុស អាយុ៣៤ឆាំ្ន ជនជាតិខែ្មរ មុខរបរអូស បន្លែផ្សារដើមគរ ស្នាក់បន្ទប់ជួលភូមិ១០សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដក ហូតបាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន៨កញ្ចប់តូច ១កញ្ចប់ធំ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននឃាត់ខ្លួន ជាបណោ្តះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួល គោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


