ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ៖ ការថត រូបផ្ទះគេ ដោយមិនយកទៅ ធ្វើអ្វីទាំងអស់ តែមិនសុំច្បាប់ម្ចាស់ផ្ទះ មិនមានទោសអីទេ!
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំពោះការថតរូបផ្ទះគេ ដោយមិនយកទៅធ្វើអ្វីទាំងអស់ តែមិនសុំច្បាប់ម្ចាស់ផ្ទះមិនមានទោសអីទេ។ ការបញ្ជាក់នេះ បន្ទាប់ពីមានអ្នកសារព័ត៌មាន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីថតរូប ឡាយរូបភាពលំនៅដ្ឋាន បំពានលើសិទ្ធបុគ្គល។
បន្ទាប់ពីឃើញនូវព័ត៌មាននេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរនៅក្នុងគ្រុបតេលេក្រាមមួយថា «ថតរូបផ្ទះគេដោយមិនយក ទៅធ្វើអ្វីទាំងអស់ តែមិនសុំច្បាប់ម្ចាស់ផ្ទះ មិនមានទោសអីទេ លើកលែងតែការថតរូបនោះ បង្កជាការជ្រួលច្របល់ បាត់សណ្តាប់ធ្នាប់»។

លោក ខៀវ កាញារីទ្ធ បានឲ្យដឹងទៀតថា «តែមកយកទៅចុះផ្សាយ ដែលអាចបង្កជាការខាតបង់ណាមួយ (ខាតបង់សម្ភារៈ ឬកេរ្តិ៍ឈ្មោះ) នោះគឺមានទោស លើកលែងតែការថតនោះ មានការអនុញ្ញាតពីសមត្ថកិច្ច ដែលចុះប្រតិបត្តិការនៅទីកន្លែងនោះ (ដូចជាចុះអង្កេតករណីនានា តាមបញ្ជារបស់ស្ថាប័នតុលាការ)»។
សូមជម្រាបថា កម្លាំងនគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២៩ ខែសីហា បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីថតរូបឡាយ រូបភាពលំនៅដ្ឋានបំពាន លើសិទ្ធបុគ្គល នៅចំណុចផ្ទះលេខ១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យ ២នាក់ រួមមាន៖
១-ឈ្មោះ ស៊ិន ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានកម្ពុជាតេជោសន្តិភាព ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)។
២-ឈ្មោះ ប៉ាន់ ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានអាស៊ានTV ស្នាក់នៅភូមិកម្មករ ឃុំឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គ្មានសារធាតុញៀន)។
ពួកគេទាំង២នាក់នេះ បានធ្វើសកម្មភាព ថតឡាយវីដេអូផ្ទះ របស់ជនរងគ្រោះ ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអក្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះជួល១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ច បានបញ្ជាក់ថា សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ ១គ្រឿងម៉ាកVIVO និងដងឡាយ១។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


