វប្បធម៌ ជំនឿ
គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ
តាមជំនឿដ៏យូរលង់មកហើយ គជ់ចិន Jade ជាវត្ថុផ្ដល់នូវភាពសុខដុមរមនា ថាមពល និងភាពត្រជាក់ត្រជុំគ្មានជម្លោះសម្រាប់អ្នកណាដែលគ្រប់គ្រងវា។

នៅប្រទេសចិនគជ់មួយប្រភេទនេះ ត្រូវបានគេចាត់ទុកជាគជ់ដ៏រស់ ផ្ដល់ឱ្យនូវថាមពលទឹកដីភ្លើងខ្យល់ដើម្បីរក្សាតុល្យភាពនៃជីវិតឱ្យប្រសើរឡើង។ Jade ជាពូជគជ់ដែលពេញនិយមបំផុតក្នុងការច្នៃជាអលង្ការផ្សេងៗ សម្រាប់ប្រើកែប្រែហុងស៊ុយមិនល្អទាំងឡាយ។ ជាទូទៅគជ់នេះមានពណ៌បៃតង ប៉ុន្តែវាក៏មានពណ៌ពីរផ្សេងទៀត ដែលមានអត្ថន័យថាមពលខុសៗគ្នា។

គជ់ពណ៌បៃតងត្រូវនឹងមនុស្សធាតុឈើ ជាប្រផ្នូលសុខុមាលភាព និងអាយុយឺនយូរ។

គជ់ពណ៌ក្រហមត្រូវនឹងមនុស្សធាតុភ្លើង ជាប្រផ្នូលស្នេហាសុខសាន្ត និងភាពរីករាយ។

គជ់ពណ៌សត្រូវនឹងមនុស្សធាតុដែក ជាប្រផ្នូលនៃសុភមង្គល និងការសម្រេចបំណង។

បន្ថែមពីលើនេះ គេអាចច្នៃពណ៌ទាំង៣ចូលគ្នាបាន ដោយហៅថា ហ្វូលូស៊ូ (Fu Lu Shou )។ ឈ្មោះនេះ មានសេចក្ដីថា សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយឺនយូរ។

ក្រៅពីនោះ Jade ក៏ជាគជ់ដែលអាចប្រើដើម្បីបង្កើនហុងស៊ុយក្នុងគេហដ្ឋានផងដែរ។ គេអាចច្នៃវាជារូបសំណាក ឬយកទៅប៉ះប៉ូវរូបសំណាកដែលប្រេះស្រាំ។

គួរប្រុងប្រយ័ត្នចំពោះគជ់មួយប្រភេទនេះ! បើអ្នកជាម្ចាស់របស់វា គួរតែពាក់ជាប់ខ្លួន ឬដាក់តាំងបង្ហាញ ដោយត្រូវចៀសវាងទុកចោលក្នុងថតតុឬប្រអប់។ Jade ជាគជ់ដែលគេជឿថាវត្ថុដ៏រស់ ប្រសិនបើមិនប្រើទេ វានឹងក្លាយទៅជាគ្មានជីវិត ផុយស្រួយ ហើយផ្ដល់នូវភាពអមង្គលមកអ្នកវិញ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឃ្លោក Wu Lou ហុងស៊ុយល្អផុតលេខ ការពារសុខភាព និងអាយុជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


