Connect with us

ព័ត៌មានជាតិ

បើកយុទ្ធនាការ​ចាក់ដូស​ជំរុញ​ដល់មន្រ្តី​រាជការ បុគ្គលិក តាមមន្ទីរពេទ្យ​ចំនួន ៥

បានផុស

នៅ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានជូនដំណឹង​ពី​ការ​ផ្តល់ការចាក់វ៉ាក់សាំងកូវដ-១៩ ដូសជំរុញ ដោយប្រើប្រាស់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូតនានា មន្ត្រីនិងបុគ្គលិកអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋរួមទាំងជនវ័យចាស់ ដែលបានចាក់វ៉ាក់សាំងកូវីសែល (Covishield) ដូសទី១ និង​ដូស​ទី​២រួចរាល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូតនានា មន្ត្រី និងបុគ្គលិក អង្គការជាតិ និងអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ និងដូសទី២រួចរាល់ មានគម្លាតចាប់ពី៤ ទៅ៦ខែឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន អាច​ទៅចាក់វ៉ាក់សាំងអាស្រ្តាហ្សែណេកា​ដូសជំរុញ ដែលមានការបែងចែក​តាម​ស្ថាប័ន និង​តួនាទី នៅតាមមន្ទីរពេទ្យជាតិទាំង ៥។

លម្អិត​ពី​ទីតាំង ​កាលបរិច្ឆេទ និង ពេលវេលា​បន្ថែម​សូមអាន​សេចក្តី​​ណែនាំ​ខាងក្រោម​នេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម