ព័ត៌មានជាតិ
អាជីវករផ្សារបានលុង អាជ្ញាធររៀបចំផ្សារបណ្ដោះអាសន្នលក់ដូរ
អភិបាលខេត្តរតនគិរី លោក ថង សវុន នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង ដែលមានការចូលរួមពីលោកចៅសង្កាត់ និងកងកម្លាំងជាច្រេីនទៀត។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងបានលុង បានរៀបចំឲ្យអាជីវករមកលក់ដូរសារជាថ្មីឡេីងវិញ នូវគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបិរវេណមុខមន្ទីរវប្បធម៌ខេត្តរតនគិរី ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃេីញករណីកូវីដ-១៩ ទៅលេីបងប្អូនអាជីវករលក់ដូរនៅផ្សារបានលុងជាច្រេីននាក់ កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅនេះ។
ហេីយការរៀបចំឲ្យអាជីវករមកលក់ដូរនៅផ្សារជាបណ្ដោះអាសន្ន សារជាថ្មីឡេីងវិញ នៅបិរវេណមុខមន្ទីរវប្បធម៌ខេត្តរតនគិរី នាពេលនេះ គឺចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ រហូតដល់ស្ថានភាពប្រសើរឡើងវិញ។

លោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តរបស់យើង គណៈបញ្ជាការឯកភាពខេត្តបានបិទខ្ទប់ផ្សារបានលុង ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។
ដូច្នេះគណៈបញ្ជាការឯកភាពខេត្តក៏បានរៀបចំឲ្យ អាជីវករមកលក់ដូរនៅផ្សារបណ្ដោះអាសន្ន នៅបរិវេណមុខមន្ទីរវប្បធម៌ ដើម្បីបង្កើនជាភាពងាយស្រួលមួយកម្រិតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទិញម្ហូបអាហារប្រចាំថ្ងៃ។

លោកអភិបាលក្រុងបានបន្ថែមទៀតថា ក្នុងការលក់ដូរនៅទីតាំងនេះ គឺមានការរក្សាគម្លាត ការអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវ ដែលបង្កជាភាពងាយស្រួល និងសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលមកទិញ។
លោកអភិបាលក្រុងក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួន រួមគ្នាពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីយើងអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន៕

អត្ថបទៈ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ