ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ៖ ការបើកសាលាឡើងវិញ នៅរាជធានីភ្នំពេញ កំពុងស្ថិតក្នុងការពិនិត្យវាយតម្លៃ
ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញ នៅរាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់បែងចែកភូមិសាស្ត្រជា៣ គឺភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ទៀតថា សម្រាប់ភូមិសាស្រ្ត ដែលអាចអនុញ្ញាត ឲ្យបើកដំណើរការ គ្រឹះ ស្ថានអប់រំឡើងវិញ គឺជាភូមិសាស្ត្រ ដែលមានហានិភ័យទាប និងភូមិសាស្ត្រ ដែលពុំមានការឆ្លងរាល ដាលជំងឺកូវីដ-១៩ រីឯភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ គឺមិនអនុញ្ញាតនោះឡើយ។

លោកបន្តថា បន្ទាប់ឆ្លងកាត់ការប្រជុំពិភាក្សា ជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំងអស់ ក៏បានស្នើសុំរយៈពេលមួយសប្តាហ៍ ដើម្បីចុះត្រួតពិនិត្យ និងកំណត់ភូមិសាស្ត្រ ចំពោះគ្រឹះស្ថានសិក្សាចំណេះ ទូទៅគ្រប់កម្រិត ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រេច។
ស្របពេល ដែលការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញ កំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ លោក ហែម ស៊ីណារ៉េត ថាមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានណែនាំដល់បុគ្គលិកអប់រំសរុបប្រមាណជាង១ម៉ឺននាក់ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ ត្រូវមកចាក់នៅតាមទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ ដោយមានរៀបចំចាត់តាំងអ្នកដឹកនាំ និងគ្រប់គ្រង មកជាមួយ។
លោក សង្កត់ធ្ងន់ថា បុគ្គលិកអប់រំ ដែលត្រូវមកទទួលវ៉ាក់សាំងដូសទី៣ ឲ្យអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ជាពិសេសពាក់ម៉ាស និងគោរពតម្លាតសុវត្ថិភាព និងត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បណ្ណចាក់វ៉ាក់សាំងដូសទី១ និងដូសទី២។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួនជិត៥០០គ្រឹះស្ថាន។ ដោយឡែក សម្រាប់ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួន ដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ណែនាំអោយអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ផងដែរ៕
អត្ថបទ៖ ពុធិកា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី