ព័ត៌មានជាតិ
៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃជាង ៦ពាន់លានដុល្លារ
នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃជាង៦ពាន់លានដុល្លារ មានការកើនឡើងជាង១០៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។
យោងតាមស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្នុងចំណោម ជាង៦ពាន់លានដុល្លាតនោះ រួមមាន៖ការចរាចរណ៍ទំនិញ ពីកម្ពុជាទៅកាន់ ប្រទេសវៀតណាម ចាប់ពីខែមករា ដល់ខែកក្កដា មានទឹកប្រាក់ជាង៣.២០០លានដុល្លារ មានការកើនឡើង៤៥២ភាគរយ ដែលមានទំនិញដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ជាដើម។ ចំណែកការ នាំចូលទំនិញ ពីវៀតណាមវិញ មានតម្លៃ ជាង២.៧០០លានដុល្លារ កើនឡើង១៨ភាគរយ មានទំនិញដូចជា ដែកថែប ប្រេង បន្លែ និងផ្លែឈើ។
យោងតាមស្ថានទូតវៀតណាម បានឲ្យដឹងទៀតថា ក្នុងរយៈពេល៧ខែឆ្នាំ ២០២១នេះ កម្ពុជាបានទាក់ទាញ ទុនវិនិយោគ ពីប្រទេសវៀតណាម ជិត៩០លានដុល្លារ ដែលធ្វើឲ្យគម្រោងវិនិយោគវៀតណាមនៅកម្ពុជា មានទឹកប្រាក់ សរុបជាង២.៨០០លានដុល្លារ លើគម្រោងសរុប១៨៨គម្រោង មានដូចជា ធនាគារ កសិកម្ម ថាមពលអគ្គិសនី និងទូរគមនាគមន៍ ជាដើម។
ស្ថានទូតវៀតណាម បានបញ្ជាក់ថា ប្រទេសវៀតណាម បានចាប់ផ្តើមវិនិយោគនៅកម្ពុជា ចាប់ពីឆ្នាំ២០០៥ ដោយមកទល់ពេលនេះ កម្ពុជាគឺជាប្រទេសគោលដៅទី២ របស់វៀតណាម ដែលបានបោះទុនវិនិយោគ ទៅក្រៅប្រទេសច្រើនជាងគេ។ ចំណែកកម្ពុជាវិញ បានវិនិយោគចំនួន២៨គម្រោង នៅប្រទេសវៀតណាម ដែលមានទឹកប្រាក់ចំនួន៧០.៦២លានដុល្លារ ជាប់ចំណាត់ថ្នាក់៥២ ក្នុងចំណោម១៤០ប្រទេស ដែលវិនិយោគនៅប្រទេសវៀតណាម៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


