ព័ត៌មានជាតិ
លោកយាយ អាយុ ១០២ ឆ្នាំនៅកោះកុង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដផ្ដល់ដោយរាជរដ្ឋាភិបាល
លោកយាយព្រះជន្ម១០២ឆ្នាំ នៅខេត្តកោះកុង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមគ្រូពេទ្យប្រចាំការ។

នេះជាលើកទី២ហើយដែលមានលោកយាយអាយុ១០២ឆ្នាំ រស់នៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយលោកយាយ សុខ សារឿន ធ្វើដំណើរមកចាក់វ៉ាក់សាំងតាមការសុំអ្នកមានម៉ូតូជិះមកមណ្ឌលចាក់វ៉ាក់សាំងសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
បើតាមការលើកឡើងរបស់ក្រុមគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំងថ្លែងថា លោកយាយ សុខ សារឿន ជាអ្នករស់នៅកូនចៅដែលចាំចម្ការកៅស៊ូអោយគេនៅចំណុចផ្លូវបន្ទាយ២៩៧។

ការអញ្ជើញមកចាក់វ៉ាក់សាំងនេះដែរ គឺលោកយាយមិនមានអត្តសញ្ញាណបណ្ណសម្គាល់ខ្លួនជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទេ តែលោកយាយអះអាងថាលោកយាយមានអាយុ១០២ជិតចូល១០៣ឆ្នាំហើយ។
ក្រុមគ្រូពេទ្យ ក៏សុំការសម្របសម្រួលទៅកាន់អាជ្ញាធរភូមិ សង្កាត់ ដើម្បីធ្វើឯកសារសំគាល់ខ្លួនជូនលោកយាយ ព្រមទាំងរបាយការណ៍ពាក់ព័ន្ធនានាទៅកាន់ក្រសួងសុខាភិបាលពីការស្ម័គ្រចិត្ត ក្រោយការចាក់វ៉ាក់សាំងលោកយាយមានអាការៈសុខភាពល្អប្រសើរ និងធ្វើដំណើរជាមួយចៅឌុបជូនទៅផ្ទះ។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យដាក់វេនប្រចាំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារដែលគ្រប់អាយុ១២ដល់១៧ឆ្នាំ គ្រាពួកគាត់ខកខានពុំបានចាក់តាមការកំណត់ ដោយសារតែមានបញ្ហាសុខភាព ឬជាប់ខ្លួនធ្វើចត្តាឡីស័កនៅមណ្ឌល ក៏ដូចជានៅតាមខ្នងផ្ទះ៕


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


