ព័ត៌មានអន្ដរជាតិ
អាមេរិកថា អ៊ីស្រាអែលនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូលអ៊ីរ៉ង់
នៅថ្ងៃសៅរ៍នេះ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលពីបទព្យាយាមបង្កសង្គ្រាមដោយការធ្វើឃាតលោក Mohsen Fakhrizadeh-Mahabadi។ គាត់ជាអ្នកវិទ្យាសាស្រ្តម្នាក់ដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ចាត់ទុកជាបិតានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មន្ត្រីអាមេរិកម្នាក់និងមន្ត្រីស៊ើបការណ៍សម្ងាត់២នាក់ទៀតបានបញ្ជាក់ប្រាប់កាសែត New York Times ថា អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ។
លោក Fakhrizadeh-Mahabadi ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយដែលពាក់ព័ន្ធនឹងការផ្ទុះមួយហើយបន្ទាប់មកមានការបាញ់កាំភ្លើងយន្តលើផ្លូវចន្លោះទីប្រជុំជន Absard និងទីក្រុងតេអេរ៉ង់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា គ្រាប់បែកដែលលាក់នៅក្នុងរថយន្តភីកអាប់មួយគ្រឿងបានផ្ទុះនៅពីមុខរថយន្ដរបស់គាត់មុនពេលខ្មាន់កាំភ្លើង៦នាក់បានចេញពីរថយន្ដមួយគ្រឿងហើយបើកការបាញ់ប្រហារ។

អ្នករងរបួសនៅក្នុងការវាយប្រហារនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតលោក Fakhrizadeh-Mahabadi បានទេ។

អ៊ីរ៉ង់បាននិយាយថា មានការចង្អុលបង្ហាញជាក់លាក់ដែលថាប្រទេសអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវក្នុងការធ្វើឃាតនេះហើយនិយាយថា ខ្លួនមានសិទ្ធិការពារខ្លួន។

មរណភាពរបស់លោក Fakhrizadeh-Mahabadi បានកើតឡើងពីរឆ្នាំបន្ទាប់ពីលោក Netanyahu បានព្រមានពិភពលោកឲ្យ “ចងចាំឈ្មោះនេះ” នៅក្នុងសន្និសីទសារព័ត៌មានអំពីសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស អ៊ីរ៉ង់។

ការសម្លាប់លោក Fakhrizadeh-Mahabadi បានធ្វើឲ្យអ៊ីរ៉ង់អាម៉ាស់មុខជាលើកទី២ក្នុងឆ្នាំនេះបន្ទាប់ពីលោក Qassem Soleimani ដែលជាឧត្តមសេនីយ៍ដ៏សំខាន់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តឥស្លាមត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីខែមករា៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


