KPT+
១០ កន្លែងទិញអីវ៉ាន់ថោកៗនៅបាងកក ជាទីប្រាថ្នារបស់អ្នកចូលចិត្ត Shopping
ហាងទំនិញថោកៗនៅទីក្រុងបាងកក អាចមានទាំងផ្សារទំនើបនិងផ្សារធម្មតា។ ហាងទំនិញទាំងនេះធ្វើឲ្យអ្នកចូលចិត្តទិញឥវ៉ាន់មានការភ្ញាក់ផ្អើលដោយសារតែមានចំនួនហាងរហូតទៅដល់៨០០ហាងទំនិញឯណោះ។
១. ផ្សារទំនើប PLATINUM FASHION Mall

ហាងទំនិញនេះសម្បូរទៅដោយសម្លៀកបំពាក់ គ្រឿងអលង្ការ ស្បែកសម្រាប់សុភាពនារីដែលចូលចិត្តដើរទិញទំនិញ ជាពិសេសមានតម្លៃសមរម្យ។ សម្រាប់អ្នកដែលចង់ទិញទំនិញទាំងនេះយកទៅលក់បន្ត គេលក់ជាតម្លៃដុំឲ្យទៀតផង។
២. ផ្សារ CHATUCHAK WEEKEND Market

ជាដែលធំជាងគេលើពិភពលោក ដែលមានហាងទំនិញរហូតដល់ ៨០០០ហាង។ ផ្សារនេះសម្បូរទៅដោយផលិតផលធ្វើដោយដៃស្អាតៗ និងមានលក់ចំណីអាហារជាច្រើនប្រភេទច្រើនរសជាតិ ឃើញហើយមិនស្រក់ទឹកមាត់មិនបាន ជាពិសេសតម្លៃសមរម្យ។
៣. ផ្សាររាត្រី Talad Rot Fai Srinakarin Night Market

ជាឋានសួគ៌សម្រាប់អ្នកចូលចិត្ត Shopping នាពេលរាត្រី។ ទីនេះជាផ្សារដែលលក់ផលិតផលចម្រុះ មានវត្ថុជាច្រើន ព្រមទាំងកន្លែងញ៉ាំអាហារ បារ វត្ថុអនុស្សាវរីយ៍ និងឥវ៉ាន់ជាច្រើនប្រភេទទៀត។
៤. ផ្សារទំនើប Pan Tip Plaza

ផ្សារនេះសម្បូរទៅដោយផលិផលអេឡិចត្រូនិច ដែលកន្លែងដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តផលិផលបច្ចេកវិទ្យាថ្មីដូចជា កាំមេរ៉ា ទូរសព្ទ កុំព្យូទ័រ។ល។
៥. ផ្សារ Pratunam Market

ចូលចិត្ត Shopping? តម្លៃធូថ្លៃ? ផ្សារ Pratunam ជាជម្រើសសម្រាប់អ្នកទិញទំនិញថ្មីៗ ជាពិសេសអ្នកលក់អនឡាញ។
៦. មជ្ឈមណ្ឌល MBK Center (Ma Boon Khrong Center)

សម្រាប់អ្នកចូលចិត្តទូរសព្ទស៊េរីថ្មី និងគ្រឿងបន្លាស់របស់ទូរសព្ទ ស្រោមទូរសព្ទស្អាតនិងគ្រឿង accessories ផ្សេងៗ ទៅ MBK Center ជាកន្លែងដែលល្អសម្រាប់ពួកគាត់។ ជាពិសេសសម្រាប់ម៉ូតសម្លៀកបំពាក់ម៉ាកថ្លៃល្បីៗនិងស្អាតៗ ព្រមទាំងមានគុណភាព ព្រមទាំងធូថ្លៃ ចាប់ពី២៥ដុល្លារឡើងទៅដល់៥០ដុល្លារ យើងអាចទិញបានដូចជាកាបូបយួរដៃChanelមួយបាន។
៧. ផ្សារទំនើប Union Mall

ក្នុងចំណោមហាងលក់រាយចំនួន ១០០០ ហាងរបស់ផ្សារទំនើបនេះមានហាងលក់ទំនិញជាច្រើនដែលដាក់លក់សំលៀកបំពាក់ប្លែកៗនិងទាន់សម័យដោយអ្នករចនាក្នុងស្រុកវ័យក្មេង។ អ្នកនឹងមិនអាចរកឃើញរបស់ដូចគ្នានៅកន្លែងផ្សេងទេ ហើយសម្រាប់អ្នកចូលចិត្តទំនិញកូរ៉េ ជប៉ុន ផ្សារនេះជាជម្រើសដ៏ល្អ។
៨. ផ្សារ VICTORY MONUMENT Market

គុយទាវទូកល្បីជាម្ហូបប្រចាំនោះទីនោះបន្ទាប់ពីអ្នកទិញទំនិញដើរទិញឥវ៉ាន់ហត់។ មានគុយទាវទូកតាមបណ្តោយប្រឡាយដែលមានតូបលក់ផ្សេងៗគ្នាជាច្រើន។ ពួកគេទាំងអស់បម្រើអាហារឆ្ងាញ់នេះនៅក្នុងចានតូចៗក្នុងតម្លៃប្រហែល ១០ បាត។
៩. ផ្សារទំនើប Centralwoorld Bangkok

ជាផ្សារធំជាងគេនៅប្រទេសថៃ ដែលមានផាសុខភាព ជាពិសេសងាយស្រួលរកទំនិញដែលយើងចង់បាន ព្រោះរាល់ទំនិញដូចគ្នាពួកគេដាក់តែមួយជាន់តែប៉ុណ្ណោះ ដូច្នេះវាពិតជាមានភាពងាយស្រួល។
១០. Terminal 21 Bangkok

ការដើរទិញឥវ៉ាន់ជាមួយប្រធានបទទីក្រុងផ្សេងៗគ្នានៅលើពិភពលោក ធ្វើឲ្យអ្នកដែលទៅទិញឥវ៉ាន់នៅទីនោះមានអារម្មណ៍ថាដូចជាកំពុងតែដើរនោះផ្សារទំនើបនៅឯក្រៅប្រទេស។ ហាងសម្លៀលបំពាក់ដែលមានគុណភាពដែលផ្តោតលើម៉ាកផលិតផលក្នុងស្រុកនិងក្រៅស្រុក។ ហាងអាហារផ្សេងៗជាច្រើនដែលធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការជ្រើសរើស៕
ប្រែសម្រួល៖ មួង ពិសី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


