Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ចេញមុខបដិសេធទាំងញ័រមាត់ រឿងជនបន្លំខ្លួនជាយោធា ខណៈពលរដ្ឋថៃ កំពុងផ្ទុះកំហឹង

បានផុស

នៅ

ប្រជាជនថៃ កំពុងរិះគន់មិនសំចៃមាត់ និងស្តីបន្ទោសខ្លាំងៗ ទៅលើប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក អានុទីន ក្រោយបុរសម្នាក់ ក្លែងខ្លួន បន្លំពាក់ឯកសណ្ឋានយោធា ចូលទៅទីតាំងកើតហេតុភ្លើងឆេះក្លឹប អមជាមួយនាយករដ្ឋមន្ត្រី។

(រូប៖ Bangkok Post)

ក្រោយមានការរិះគន់ ដូចទឹកបាក់ទំនប់, អានុទីន បានចេញមុខបដិសេធយ៉ាងញ័រមាត់ថា លោកអត់ស្គាល់បុរសម្នាក់នោះទេ ដោយសារពេលចុះពិនិត្យកន្លែងកើតហេតុ មានមនុស្សជាច្រើនបានដើរចូលមកជិត និងផ្តល់ព័ត៌មានដល់លោក។

ទោះខំនិយាយលាងខ្លួនបែបនេះក្តី ក៏ប្រជាជនថៃ កំពុងផ្ទុះកំហឹងយ៉ាងពុះពោរ ដោយចោទថា ប្រទេសខ្លួន ហាក់គ្មានការរឹតត្បិតសន្តិសុខអ្វីសោះ ហើយបណ្តោយឲ្យនរណាធ្វើអ្វីក៏បានស្រេចចិត្ត អត់អ្នកខ្វល់។

 

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦, ជននោះមានឈ្មោះ Chitapong Khattapong ដែលគ្រាន់តែជាអតីតបេក្ខជនក្រុមប្រឹក្សាក្រុងបាងកក និងជាអ្នកស្ម័គ្រចិត្តម្នាក់ប៉ុណ្ណោះ មិនមែនជាទាហាន ឬមន្ត្រីជំនាញពន្លត់អគ្គិភ័យឡើយ។

(រូប៖ Bangkok Post)

ជននេះ បានដើរចូលទៅក្នុងតំបន់រឹតបន្តឹង ដោយឈរអមជិតស្និទ្ធ បំភ្លឺពិល និងធ្វើជាអ្នកណែនាំព័ត៌មានផ្សេងៗជូន អានុទីន ហើយថែមទាំងបានផ្តល់កិច្ចសម្ភាស ដល់អ្នកសារព័ត៌មានជាច្រើន ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម ដូចជាការចោទប្រកាន់ថា ម្ចាស់ក្លឹបបានចាក់សោទ្វារមិនឲ្យភ្ញៀវ រត់ចេញដើម្បីទារលុយថ្លៃស្រាជាដើម។

ការបំភ្លៃព័ត៌មានរបស់ជននេះ ធ្វើឲ្យប៉ះពាល់ដល់ការស៊ើបអង្កេតផ្លូវការ លើសោកនាដកម្មឆេះក្លឹប Rong Beer Na Lat Phrao ដែលបានសម្លាប់មនុស្សអស់ជាង ៣០ នាក់។

ប៉ូលិសក្រុងបាងកក បានចោទប្រកាន់បុរសរូបនេះ ចំនួន ៤ បទល្មើស រួមមាន៖ ការបន្លំខ្លួនជាមន្ត្រីសាធារណៈ, ការប្រើប្រាស់ឧបករណ៍វិទ្យុទាក់ទងគ្មានច្បាប់អនុញ្ញាត, ការផ្សាយព័ត៌មានមិនពិត បង្កឲ្យមានការភ័យខ្លាចដល់សាធារណជន និងការកាន់កាប់បរិក្ខារយោធាដោយខុសច្បាប់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម