Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ ដោយសារភ្លើងឆេះក្លឹបនៅថៃ កើនច្រើនទៅៗ ដល់ ៣២នាក់

បានផុស

នៅ

ចំនួនមនុស្សស្លាប់ ក្នុងគ្រោះអគ្គិភ័យដ៏សាហាវ ឆាបឆេះក្លឹបកម្សាន្តនៅប្រទេសថៃ ចេះតែកើនច្រើនទៅៗហើយ ដោយគិតត្រឹមវេលាម៉ោង ១:៣០នាទីថ្ងៃត្រង់ ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៧ តួលេខបានហក់ឡើងដល់ ៣២នាក់។

(រូប៖ Reuters)

តាមការផ្សាយរបស់ Bangkok Post, មនុស្ស ២នាក់ទៀតនេះ ស្លាប់ដោយសាររបួសធ្ងន់ នៅឯមន្ទីរពេទ្យ ហើយអត្តសញ្ញាណក៏ត្រូវបានបញ្ជាក់រួចហើយដែរ ប៉ុន្តែមិនទាន់ទម្លាយជាសាធារណៈឡើយ។

ក្រៅពីអ្នកស្លាប់ នៅមានមនុស្ស ៧៣នាក់ទៀតរងរបួស ក្នុងនោះមានរហូតដល់ទៅ ២២នាក់ ដែលត្រូវបានគេចាត់ចូលក្នុងក្រុមអ្នករបួសធ្ងន់ធ្ងរបំផុត ពោលគឺសង្ឃឹមរស់តិចណាស់។

(រូប៖ Reuters)

ទន្ទឹមនោះ ជាផ្នែកនៃការស៊ើបអង្កេត ប៉ូលិសថៃ បានសួរនាំមនុស្សចំនួន ៥១នាក់ មានដូចជាម្ចាស់ហាង បុគ្គលិកធ្វើការក្នុងក្លឹប និងសាច់ញាតិអ្នកស្លាប់និងរបួស ព្រមទាំងមន្ត្រីដែលទៅដល់កន្លែងកើតហេតុ ពេលភ្លើងឆេះភ្លាមៗ ដើម្បីប្រមូលព័ស្តុតាង និងព័ត៌មានឲ្យកាន់តែលម្អិត។

សូមជម្រាបជាថ្មី គ្រោះអគ្គិភ័យ បានឆាបឆេះក្លឹបកម្សាន្ត Rong Beer Na Ladphraoក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ សម្លាប់មនុស្ស ២៧នាក់ភ្លាមៗនៅនឹងកន្លែង។

(រូប៖ Reuters)

ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សប្រហែល ៣០០នាក់ នៅក្នុងក្លឹប ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈមនុស្សស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។

តាមការសន្និដ្ឋានជាបឋម, អគ្គិភ័យនេះ អាចបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម