ព័ត៌មានអន្ដរជាតិ
ផ្ទុះរឿងអាស្រូវធំ! មន្ត្រីថៃជិត ៦ពាន់នាក់ លួចបុកលុយចូលធ្វើការរដ្ឋ
រឿងអាស្រូវពុករលួយដ៏កក្រើកមួយ នៅក្នុងប្រទេសថៃ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីអាជ្ញាធរបានរកឃើញភស្តុតាងនៃការសូកប៉ាន់ ដើម្បីចូលបម្រើការងាររដ្ឋ និងការតម្លើងឋានៈ ដែលអាចឈានទៅដល់ការផ្អាកការងាររបស់មន្ត្រីរាជការរាប់ពាន់នាក់។

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Channel News Asia (CNA) ចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីថៃចំនួន ៥ ៨១៤នាក់ ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី នៅក្នុងលទ្ធផលប្រឡងរបស់ពួកគេ។
រឿងរ៉ាវនេះ បានផ្ទុះឡើងកាលពីខែមិថុនា បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៧ថ្ងៃ បានរកឃើញថា មានការឃុបឃិតគ្នា ដើម្បីកែប្រែប្រព័ន្ធទិន្នន័យអេឡិចត្រូនិក និងបន្លំលទ្ធផលប្រឡង។ យោងតាមប្រភពពី CNA និងសារព័ត៌មានវៀតណាម Báo Nghệ An ក្រុមមេខ្លោង បានទទួលសំណូកក្នុងទំហំទឹកប្រាក់រហូតដល់ ៨០០ ០០០បាត (ប្រហែល ២៣ ៨០០ដុល្លារអាមេរិក) ពីបេក្ខជននីមួយៗ ដើម្បីធានាថា ពួកគេនឹងប្រឡងជាប់។
បច្ចុប្បន្ន សមត្ថកិច្ចថៃ បានចាប់ខ្លួនជនសង្ស័យជាមេខ្លោងចំនួន ៣នាក់ រួមមានបុរស ២នាក់ និងស្ត្រី ១នាក់ ពីបទបំផ្លាញ និងលាក់បាំងឯកសារផ្លូវការ។ គួរឱ្យកត់សម្គាល់ថា ម្នាក់ក្នុងចំណោមមេខ្លោងទាំងនោះ បានព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសឡាវ ប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនបានវិញ។ ប្រសិនបើតុលាការរកឃើញកំហុស ពួកគេអាចនឹងត្រូវប្រឈមមុខនឹងការផាកពិន័យ និងទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមហាផ្ទៃថៃកំពុងត្រៀមត្រួតពិនិត្យសន្លឹកកិច្ចការប្រឡងឡើងវិញប្រមាណ ៨០០ ០០០សន្លឹក ដើម្បីរកឱ្យឃើញនូវទំហំនៃការកេងបន្លំនេះ។ មន្ត្រីដែលជាប់ពាក់ព័ន្ធទាំងអស់ អាចនឹងត្រូវប្រឈមមុខនឹងការបញ្ឈរជើងជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសម្រេចពីគណៈកម្មការវិន័យ។ នេះគឺជាករណីដ៏កម្រមួយ ដែលមន្ត្រីរាជការថៃ ក្នុងចំនួនច្រើនបែបនេះ មានការពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវពុករលួយក្នុងករណីតែមួយយ៉ាងដូច្នេះ៕
ប្រែសម្រួល៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


