Connect with us

ចរាចរណ៍

រថយន្តដឹកមាន់ បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់

បានផុស

នៅ

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលេីកដងផ្លូវត្រូវបានរថយន្តដឹកមាន់បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ១២និង២០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចមុខបន្ទាយអាវុធហត្ថកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះហឿន សុផាត ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំណើតភូមិគោហ៊េ​ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-0438 បើកបរដោយបុរសម្នាក់ រួមដំណើរបុរស២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូសុយសូគីនិចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1DE-0001 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា ពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកខ្ទប់​នឹងក្បាលរថយន្តបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះតៃកុងរថយន្តនិងអ្នករួមដំណើរឃើញសភាពមិនស្រួល នាំគ្នារត់​គេច​ខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

អត្ថបទ៖សុខា សែនជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣១ វិនាទី មុន

កីឡាករគុន​ខ្មែរ​​ ៥ រូប​​លំដាប់​ជួរ​មុខ​ក្នុង​ទម្ងន់​ ៦០ គីឡូក្រាម​​នៅ​កម្ពុជា​បច្ចុប្បន្ន

សេដ្ឋកិច្ច១២ នាទីutes មុន

កម្ពុជាជាប់លេខ២ ជាប្រទេសផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក

សន្តិសុខសង្គម១៨ នាទីutes មុន

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញទ្រង់ទ្រាយធំមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជិត១៥០នាក់

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តួស្វាក្នុងរឿង «​យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ​ជាពលរដ្ឋ​ចិន​ម្នាក់​គត់ ដែលមានអត្តសញ្ញាណប័ណ្ណដល់ទៅ២

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ពានគឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី ២ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម