ព័ត៌មានជាតិ
សត្វគីរស់តាមមាត់សមុទ្រ ច្នៃធ្វើកាពិ រសជាតិឆ្ងាញ់លេខមួយ
កោះកុង៖ ប្រជាពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រ នៅឃុំប៉ាក់ខ្លង អះអាងថា មុខរបរផលិតកាពិធម្មជាតិត្រូវមានចិត្តអំណត់អត់ធន់ណាស់ ទើបរកចំណូលបានច្រើនទៅតាមលទ្ធភាពដែលធ្វើទៅបានតាមរដូវកាលប្រមូលផល។
រៀងរាល់ដើមរដូវវស្សាម្តងៗ ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅជាប់តំបន់មាត់សមុទ្រ នៅតែរក្សាបាននូវទំនៀមទំលាប់នៃមុខរបរមួយនេះ យ៉ាងជាប់លាប់ពុំដែលអាក់ខាន មួយរដូវកាលណាឡើយ។

សត្វគី ជាអម្បូរសត្វសមុទ្រធម្មជាតិមួយប្រភេទ មានរូបរាងតូចល្អិតស្រដៀង និងកូនបង្គារ ដែលប្រជានេសាទនិយមយកទៅផលិតចេញជា«កាពិ»។ សត្វគីប្រភេទនេះដែរ គឺត្រូវបានប្រជានេសាទពីជំនាន់បុរាណបានកត់សម្គាល់ទុកសំរាប់កូនចៅជំនាន់ក្រោយថា វាចូលចិត្តបង្ហាញខ្លួននៅតាមមាត់សមុទ្ររៀងរាល់ដើមរដូវវស្សា។
ប្រជាពលរដ្ឋដែលនៅតែនិយមចូលចិត្តធ្វើរបរ «រុញគី» តាមឆ្នេរសមុទ្រ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រៀបរាប់កាលពីថ្ងៃទី១១ ខែកញ្ញាថា ការធ្វើរបរ រុញសត្វគី ពឹងផ្អែកលើអត់ធ្មត់ខ្លាំងណាស់ ទម្រាំតែបានវាយកមកផលិតចេញជាកាពិ។


អ្នកស្រី នួន ញ៉ រស់នៅក្នុងឃុំប៉ាក់ខ្ខង បញ្ជាក់ថា សត្វគីប្រភេទនេះ សព្វមានការលំបាកក្នុងនេសាទ ព្រោះវាកាន់តែខ្សត់ទៅៗ។ ហើយមិនសម្បូរដូចកាលពីជំនាន់ដើមទៀតទេ ដោយឡែកការបញ្ជាទិញពីឈ្មួញកណ្តាលនៅតែមានតម្រូវការខ្ពស់ គ្មានការថមថយ រហូតមកដល់ពេលនេះ ការរកគី ប្រែក្លាយជាមុខរបរបន្ទាប់បន្សំ បន្ថែមលើរបរផ្សេងៗទៀត ។
បើតាមតំណាងប្រជានេសាទដដែល ឱ្យដឹងទៀតថា អំឡុងរដូវវស្សានេះ ជាពេលវេលាមួយដែលសត្វគី ជិតផុតរដូវកាលរបស់វាហើយ គិតចាប់ពីដើមរដូវវស្សាមកដល់ពេលនេះ អ៊ំស្រីបានផលិតជាកាពិសម្រេចបានជា១០០ គីឡូក្រាម ទៅដល់ដៃឈ្មួញកណ្តាល ដោយក្នុង១គីឡូកាពិ ១៥,០០០ទៅ១៨,០០០រៀល ខណៈលក់ស្រស់១គីឡូតែ៣,០០០រៀលប៉ុណ្ណោះ។ អ្នកស្រី នួន ញ៉ ការរបររុញគី ពុំមានអ្វីទៀងទាត់ឡើយ ថ្ងៃណាសត្វគីវាឡើងខ្លាំង អាត់អាចរកបានរាប់រយគីឡូក្នុងមួយថ្ងៃ ដោយឡែកថ្ងៃដែលអត់ បានមិនដល់៥គីឡូ។
ចំណែកលោកតា ឡូ ឡា ដែលមានគ្រួសារជាលក់ដូរម្ហូបអាហារនៅលើឆ្នេរបាក់ក្លង ប្រាប់ស្រដៀងគ្នាដែរថាស្របពេលមួយកាលពី កូវីដ -១៩ បានធ្វើការវាយលុក ធ្វើឱ្យសេដ្ឋកិច្ចការលក់ដូររបស់ក្រុមគ្រួសារគាត់ មានការធ្លាក់ចុះខ្លាំង សំរាប់ពេលនេះបានបុខរបររុញគី នេះហើយ ជួយសម្រាលទុក្ខដ៏ធ្ងន់ធ្ងរ គ្រានោះបាន។

អ្នកស្រី លី ស៊ុនលីង ចំណាកស្រុកមកពីខេត្តកំពត ក៏មិនខុសប្លែកពីលោកតាឡូ ឡា ទេ ដោយលោកស្រីបានរៀបរាប់អោយដឹងថា៖«ថ្វីត្បិតតែរូបខ្ញុំ ពុំធ្លាប់មានបទពិសោធន៍លើការធ្វើរបរ«រុញគី»នេះ ទោហបីជាយ៉ាងណាខ្ញុំបាន ព្យាយាមដកស្រង់បទពិសោធន៍ល្អៗ ពីរាមច្បង ដែលនៅក្បែរៗខ្លួនខ្ញុំ យកមកអនុវត្តន៍ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កា ដូចអ្នកដទៃដែរ ក្នុងការផលិតកាពិទៅកាន់ទីផ្សារ»។
មេឃុំប៉ាក់ខ្លង លោក អៀវ កុសល ថ្លែងឱ្យដឹងដែរថា ពលរដ្ឋដែលចាប់របរធ្វើកាពិលក់ មានប្រមាណ១០ទៅ១៥គ្រួសារប៉ុណ្ណោះ ដែលជាការងារបន្ទាប់បន្សំ ក្រៅពីការលក់ដូរនេសាទត្រី ក្តាម ខ្យង របស់ប្រជាពលរដ្ឋអ្នកស្រុកមណ្ឌលសីមា។ សម្រាប់ពលរដ្ឋដែលធ្វើកាពិលក់ជាលក្ខណៈអាជីវកម្ម គឺមាននៅឃុំទួលគគីរ។

តាមលោកមេឃុំប៉ាក់ខ្លង ក៏គ្រោងបង្កើនជាសហគមន៍អ្នកផលិតកាពិមួយផងដែរ តាមរយៈស្នើសុំមន្រ្តីជំនាញខេត្តចុះមកបណ្តុះបណ្តាលរបៀបផលិត និងវេចខ្ចប់តាមក្បួនខ្នាតអនាម័យលក់បានក្នុងតម្លៃថ្លៃជាងសព្វថ្ងៃ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពពលរដ្ឋក្នុងមូលដ្ឋាន។
បច្ចុប្បន្នកាពិរបស់ខេត្តកោះកុង ត្រូវបានបង្ហាញមុខនៅលើទីផ្សារក្នុងស្រុក ហើយកំពុងបានទទួលការគាំទ្រ ពីអ្នកបរិភោគ តាមរយៈឈ្មួញកណ្តាលបញ្ជូនយកទៅកែច្នៃ វិចខ្ចប់ ដែលមានដាក់តាំងនៅតាមផ្សារនានា ដើម្បីប្រកួតប្រជែងនិងផលិតផលកាពិរបស់ខេត្តចំនួន៣ទៀតដែលជាប់និងសមុទ្រដូចគ្នា៕
អត្តបទៈ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


