ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសចិន ស្នើឱ្យសមត្ថកិច្ចកម្ពុជា ជួយគ្រប់គ្រងកាស៊ីណូអនឡាញ
លោក វ៉ាង យី ប្រមុខរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនបានស្នើឱ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងកាស៊ីណូអនឡាញ ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ន្លងមកអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញ (Internet Online) ក្នុង និងក្រៅប្រទេសមួយចំនួនបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតបានលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

នៅក្នុងកិច្ចសន្ទនាជាមួយនឹងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មុនចាកចេញពីកម្ពុជា លោក វ៉ាង យី បានស្នើឱ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងCasino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ លោក ហោ ណាំហុង បានតបថា សម្តេចអគ្គមហាសេនាបតីតេជោ សម្រេចដ៏ខ្ពង់ខ្ពស់លប់បំបាត់ Casino onlineនេះ តាំងពីឆ្នាំទៅរួចហើយ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំ ឲ្យបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមអនឡាញ ដោយលើកហេតុផលថា មានពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។
សារាចរណែនាំបានសរសេរថា អាជីវកម្ម ដែលមានអាជ្ញាប័ណ្ណហើយ អាចធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ ហើយបន្ទាប់មក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណនោះទៀតទេ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


