ព័ត៌មានជាតិ
ចុះយកសំណាកអាជីវករផ្សារអូរឌឹម លេីកទី៣ ទើបរកឃេីញវិជ្ជមាន ៤នាក់
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ បន្តចុះយកសំណាកអាជីវករផ្សារអូរឌឹម ក្នុងភូមិអូរឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លេីកទី៣ លើមនុស្សចំនួន៦៤នាក់ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ៤នាក់។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា កាលពីចុះយកសំណាកលេីកទី១ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មនុស្សចំនួន ១១៥នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។
លោក វ៉ា សាវឿន បានបន្តថា នៅលេីកទី២ ក្រុមគ្រូពេទ្យបានចុះយកសំណាកមនុស្សចំនួន ១០១នាក់ ជាលទ្ធផល រកឃេីញវិជ្ជមានម្នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។
រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបន្តចុះយកសំណាកជាលេីកទី៣ទៀត រកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤នាក់ ក្នុងចំណោមអាជីវករ៦៤នាក់។
ក្រោយពីយកសំណាក អ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត និងរងចាំតេស្តម៉ាស៊ីធំរកជំងឺបំប្លែងថ្មី Delta បន្តទៀត៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


