ព័ត៌មានជាតិ
ស្ពានសំខាន់៤កន្លែង ក្នុងខេត្តកំពង់ស្ពឺ គម្រោងធ្វើឲ្យប្រសើរឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍
ក្រុមមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងមន្ទីរសាធារណការខេត្ត និងអាជ្ញាធរ បានចុះសិក្សាលើគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤ ក្នុងការសាងសង់ពង្រីកស្ពានសំខាន់ៗ ចំនួន៤កន្លែង ក្នុងខេត្តកំពង់ស្ពឺ។

ក្រុមការងារក្រសួងសាធារណការ និងអាជ្ញាធរពាក់ព័ន្ធ បានចុះសិក្សាលើគម្រោងធ្វើឲ្យប្រសើរឡើងវិញ នៃផ្លូវជាតិលេខ៤ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។

ក្រុមមន្ត្រីបរិស្ថាន និងសង្គម នៃនាយកដ្ឋានផែនការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ និងលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានចុះសិក្សារលើគម្រោងធ្វើឱ្យប្រសើរឡើងវិញ នៃផ្លូវជាតិលេខ៤ ជាពិសេសក្នុងការសាងសង់ពង្រីកស្ពាន០៣កន្លែង ស្ថិតក្នុងក្រុងច្បារមន ០២កន្លែង និងស្រុកភ្នំស្រួច ០១កន្លែង។ ចំពោះស្ពាន ដែលត្រូវសាងសង់ពង្រីកថែមនោះ រួមមានដូចជា៖
១. ស្ពានឆ្លងអាងស្តុបទឹកត្រពាំងឈូក ផ្លូវជាតិលេខ៤ ចំណុចផ្សារកំពង់ស្ពឺ ក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន។
២. ស្ពានអកទន្ទឹមឆ្លងប្រឡាយ ផ្លូវជាតិលេខ៤ ចំណុចទល់មុខសាលាអនុវិទ្យាល័យឆាយឆុប ក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ។
៣. ស្ពានភ្នួសហ្លួងឆ្លងឆ្លងស្ទឹងព្រែកត្នោត ផ្លូវជាតិលេខ៤ ចំណុច ភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។
៤. ស្ពានស្ទឹងស្រែក្លុងឆ្លងស្ទឹងស្រែខ្លុង ផ្លូវជាតិលេខ៤ ឃុំអូរ ស្រុកភ្នំស្រួច ។

សូមបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៤ ត្រូវប្រើពេលប្រមាណ២ឆ្នាំ ដើម្បីពង្រីកផ្លូវកៅស៊ូមួយនេះ ឲ្យបានធំទូលាយជាងមុនងាយស្រួល ក្នុងការធ្វើចរាចរទៅមក។ ម្យ៉ាងផ្លូវជាតិលេខ៤ជាជំនួយរបស់សហរដ្ឋអាមេរិក នឹងត្រូវពង្រីកឱ្យធំដោយគ្រោង ប្រើប្រាស់ថវិកា ប្រមាណ១០០លានដុល្លារអាមេរិក ដែលជាកម្ចីហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

ចំពោះគម្រោងធ្វើឲ្យប្រសើរឡើងវិញ នៃផ្លូវជាតិលេខ៤នេះ គ្រោងចាប់ផ្តើម ក្នុងអំឡុងឆ្នាំ២០២២បញ្ចប់នៅឆ្នាំ២០២៣ ក្រោយពីស្ថាបនារួចរាល់អ្នកទទួលខុសត្រូវគម្រោង ត្រូវថែទាំផ្លូវនេះរយៈពេលប្រមាណ ៤ឆ្នាំទៀត៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


