ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃពលរដ្ឋ ៣គ្រឿង
ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញា នៅចំណុចភូមិថ្មីចិន ឃុំវើនសៃស្រុកវើនសៃ ពាក់ព័ន្ធនឹងករណីចោរកម្ម លួចគាស់តូបរបស់ប្រជាពលរដ្ឋ (លួចយកទូរស័ព្ទដៃអស់ចំនួន ៣គ្រឿង)។ យោងតាមរបាយការណ៍ ពីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ ខាំ ចិត្រ្តា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករលក់ដូរ មានទីនៅភូមិ-ឃុំកើតហេតុខាងលើ។
របាយការណ៍ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការស្រុកវើនសៃ បានចុះសហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវើនសៃ ធ្វើការពិនិត្យទីតាំងកន្លែងកើតហេតុ និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ លុះដល់ម៉ោង១០ និង០០នាទីព្រឹកថ្ងៃដដែល កម្លាំងនគរបាលកំណត់មុខសញ្ញាបានចំនួន ២នាក់ ជាប់ពាក់ព័ន្ធនិងករណីខាងលើ។
នៅម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃខែដដេល សមត្ថកិច្ចបានឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដោយមានការសម្របសម្រួលនិតិវិធី ពីលោក មុត សប្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ជនសង្ស័យ ២នាក់ រួមមាន៖ ១-ឈ្មោះសុំ ខន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ។ ២-ឈ្មោះ អឿង ប៊ូរ៉ា ភេទប្រុស អាយុ១២ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សអ្នកទាំងពីរ មានទីលំនៅភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃខេត្តរតនគិរី។
បន្ទាប់ពីឃាត់ខ្លួនដកហូតវត្ថតាង រួមមាន៖ ១,ទូរសព្ទដៃចំនួន៣គ្រឿងខោជើងវែង៣ អារដៃវែង១មួក១(ជារបស់ជនរងគ្រោះ) ២,ដាវសាំម៉ូរ៉ៃ១ កាំបិតចុងស្រួច១ និងទូរវិសតូច ២ សម្រាប់ធ្វើសកម្មភាពលួចគាស់។ បច្ចុប្បន្ន ជនសង្ស័យម្នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីបំពេញបែបបទតាមនីតិវិធី។ ដោយឡែកមុខសញ្ញាម្នាក់ទៀត ជាអនិតិជនបានប្រគល់ជូនឪពុកម្តាយ យកទៅគ្រប់គ្រងរង់ចាំអយ្យការសាកសួរបន្តតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធ ឦសាន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


