ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងចាក់តែមួយដូសរបស់ ចិន ល្អខ្លាំងសម្រាប់កុមារអាយុពី ៦ ដល់ ១៧ ឆ្នាំ
របាយការណ៍ថ្មីបានបង្ហាញថា វ៉ាក់សាំងកូវីដ ១៩ Convidecia របស់ក្រុមហ៊ុនចិន CanSinoBIO ផ្តល់នូវសុវត្ថិភាព និងប្រព័ន្ធភាពស៊ាំក្នុងកម្រិតខ្ពស់ និងល្អបំផុតមួយចំពោះអ្នកចាក់ដែលមានអាយុចន្លោះពី ៦ ដល់ ១៧ ឆ្នាំ ។

ក្រុមហ៊ុន CanSinoBIO បាននិយាយកាលពីថ្ងៃអាទិត្យនៅលើគណនី WeChat របស់ខ្លួនថា វ៉ាក់សាំងចាក់តែមួយដូសប្រភេទវ៉ិចទ័រ Ad5-nCov បានបង្ហាញពីសុវត្ថិភាព និងបង្កឲ្យមានការឆ្លើយតបនៃប្រពន្ធភាពស៊ាំរឹងមាំចំពោះកុមារ និងក្មេងជំទង់ដែលមានអាយុពី ៦ ដល់ ១៧ ឆ្នាំ ក្រោយការសាកល្បងលើអ្នកចូលរួមចំនួន ៤៣០ នាក់ ។
រហូតមកដល់ពេលនេះ អាជ្ញាធរចិនបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ អសកម្មភាពចំនួន ៣ សម្រាប់ក្រុមមិនទាន់គ្រប់អាយុ ក្នុងនោះ ២ បង្កើតដោយក្រុមហ៊ុន Sinopharm និងមួយទៀតផលិតដោយក្រុមហ៊ុន Sinovac ។

មន្ត្រីបានបង្ហាញថា គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា វ៉ាក់សាំងប្រហែល ១៧០ លានដូសត្រូវបានចាក់លើកុមារចិនដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំពោលប្រហែល ៩៥.៣ លាននាក់ ។
ទន្ទឹមនោះ អ្នកជំនាញបាននិយាយថា ការផ្ទុះឡើងថ្មីៗនេះទៅលើសិស្សសាលាបឋមសិក្សានៅខេត្ត Fujian ភាគខាងកើតប្រទេសចិនបានបង្កឲ្យមានការព្រួយបារម្ភអំពីអត្រាចាក់វ៉ាក់សាំងសម្រាប់ក្រុមនេះ ហើយកំពុងពិចារណាពង្រីកការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុពី ៣ ទៅ ១២ ឆ្នាំផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


