ព័ត៌មានអន្ដរជាតិ
ធ្វើពិសោធធំ វ៉ាក់សាំង Pfizer ចាក់មនុស្សទាំងអស់នៅក្រុង Toledo
នៅទីក្រុង Toledo ភាគខាងត្បូងប្រទេសប្រេស៊ីល មិនមានអ្វីសង្ស័យច្រើនពីវ៉ាក់សាំងបង្ការកូវីដ-១៩ឡើយ។ តាមការឲ្យដឹងពីមន្ត្រីសាលាក្រុងថា ប្រហែលជា៩៨%នៃពលរដ្ឋដែលមានសិទ្ធិចាក់គឺយ៉ាងហោចណាស់ត្រូវទទួលបានការចាក់វ៉ាក់សាំងមួយដូស។
ភាគច្រើនបំផុតគឺទទួលបានការចាក់វ៉ាក់សាំង Pfizer ហើយសប្តាហ៍នេះ ក្រុមហ៊ុនវ៉ាក់សាំងបាននិយាយថា ពួកគេបានផ្តល់ឱកាស។ វ៉ាក់សាំង Pfizer បានប្រកាសថា មនុស្សទាំងអស់ចាប់ពីអាយុ១២ឆ្នាំឡើងទៅនឹងចាក់វ៉ាក់សាំងពេញដូសដើម្បីឲ្យពួកគេបានសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាព។

Pfizer ដែលបានសហការជាមួយអាជ្ញាធរសុខាភិបាលមូលដ្ឋាន មន្ទីរពេទ្យ សាកលវិទ្យាល័យ និងកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ប្រេស៊ីលនឹងត្រវបានឆ្លងវីរុសកូរ៉ូណានៅក្នុង«ការរៀបចំសេណារីយ៉ូជីវិតពិតមួយ» បន្ទាប់ពីប្រជាជនទាំងអស់ទទួលបានចាក់វ៉ាក់សាំង Pfizer-BioNtec។ បន្ទាប់មក Pfizer បាននិយាយថា ខ្លួននឹងតាមដាន។
ការសិក្សានេះនឹងតាមដានអ្នកបានចាក់វ៉ាក់សាំងទាងអស់រហូតដល់រយៈពេលមួយឆ្នាំ និងស៊ើបអង្កេតថាតើវាមានប្រសិទ្ធភាពយូរកម្រិតណាដើម្បីប្រឆាំងនឹងកូវីដ-១៩ និងវីរុសបំប្លែងខ្លួនលេចចេញថ្មីៗទៀត។
លោក Beto Lunitti អភិបាលក្រុង Toledo បានប្រកាសពីការសិក្សានិងស៊ើបអង្កេតរបស់ក្រុមហ៊ុនវ៉ាក់សាំង Pfizer ថា ៖«នៅទីនេះ យើងជឿលើវិទ្យាសាស្ត្រ និងកាន់ទុក្ខដល់ជនរងគ្រោះដែលប្រហែលជា៦០ម៉ឺននាក់បានស្លាប់ដោយសារកូវីដនៅប្រេស៊ីល»។

ការសិក្សាត្រូវបានធ្វើឡើង បន្ទាប់ពីការពិសោធលើការចាក់វ៉ាក់សាំងដល់មនុស្សធំពេញស្ទើរទាំងអស់នៅទីប្រជុំជន Serrana ភាគខាងត្បូងប្រទេសប្រេស៊ីល។ ការពិសោធនេះត្រូវបានគេជឿថា ជាការសាកល្បងទ្រង់ទ្រាយធំជាងគេបំផុតលើកដំបូង បើប្រៀបធៀបនឹងប្រទេសផ្សេងៗលើលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


