ព័ត៌មានជាតិ
គ្រូបង្រៀនជាង១ពាន់នាក់ទៀតមិនទាន់ធ្វើតេស្ត
ភ្នំពេញ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅព្រឹកនេះថា ក្រុមការងារនៅតាមសាលានីមួយៗនៅក្នុងរាជធានីភ្នំពេញនឹងបន្តយកសំណាករកជំងឺកូវីដ១៩ដល់លោកគ្រូអ្នកគ្រូប្រមាណជាង១ពាន់នាក់ទៀត ដែលនៅសេសសល់មិនទាន់បានធ្វើតេស្ត។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឲ្យដឹងថា អ្នកគ្រូលោកគ្រូជាង១ពាន់នាក់ទៀត ដែលនៅមិនទាន់បានធ្វើតេស្តដោយសារពួកគាត់ទៅលេងស្រុកកំណើតនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅមិនទាន់បានវិលត្រឡប់មកវិញនៅឡើយទេ ព្រោះថាពួកគាត់មិនត្រូវថ្ងៃដែលត្រូវបង្រៀន។ ដូច្នេះពួកគាត់ត្រូវធ្វើតេស្តនៅថ្ងៃទី១១ខែតុលានេះមុននឹងចូលបង្រៀន ហើយបើរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ មន្ទីរនឹងបញ្ជួនទៅព្យាបាលតាមផ្ទះឬតាមមណ្ឌលព្យាបាលនានាទៅតាមស្ថានភាពជំងឺជាក់ស្តែង។

លោកបានបន្តទៀតថា លោកគ្រូអ្នកគ្រូចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ដែលត្រូវធ្វើតេស្តមានប្រមាណ៧ពាន់នាក់ ដោយចាប់ផ្តើមធ្វើតេស្តពីថ្ងៃទី៨និងទី៩តុលា ហើយជាលទ្ធផលក្រុមការងារបានធ្វើតេស្តរកជំងឺកូវីដ១៩ដល់លោកគ្រូអ្នកគ្រូប្រមាណជិត៦ពាន់នាក់ ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន១១នាក់ ។
ក្នុងចំណោមអ្នកជំងឺ១១នាក់មាន១០នាក់ បានស្ម័គ្រចិត្តព្យាបាលជំងឺនៅតាមផ្ ទះនិង១នាក់ទៀតបានបញ្ជួនទៅព្យាបាលជំងឺនៅតាមមណ្ឌលព្យាបាល ដោយសារគាត់មានបញ្ហាជំងឺផ្ទាល់ខ្លួន។
លោក ប្រធានមន្ទីរបានឱ្យដឹងទៀតថា សាលារាជធានីភ្នំពេញបានផ្តល់ឧបករណ៍តេស្តចំនួន៧៣០០តេស្ត សម្រាប់ធ្វើតេស្តដល់គ្រូចាប់ពីថ្នាក់ទី៧ដល់ទី១២ចំនួន៧០០០នាក់ មុនអនុញ្ញាតឱ្យចូលបង្រៀន។ ចំណែកសាលាឯកជនក៏តម្រូវធ្វើតេស្តដល់គ្រូដែរ តែសាលានីមួយៗត្រូវទិញឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដោយខ្លួនឯង។
លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា ចំណែកសិស្សានុសិស្សវិញមន្ទីរអប់រំលើកទឹកចិត្តឱ្យធ្វើតេស្តដោយខ្លួនឯងបើសិនជាមានលទ្ធភាពហើយក្នុងករណីសង្ស័យថាមានឆ្លងជំងឺកូវីដ១៩សូមទៅស្វែងរកកន្លែងពិនិនិត្យសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


