ព័ត៌មានជាតិ
យកសត្វកន្លង់ ព្យាបាលរោគដុះសាច់បំពង់ក ព្រោះមិនហ៊ានទៅពេទ្យខ្លាចបញ្ហាថ្ងៃក្រោយ
សត្វកន្លង់ដែលជាអំបូរសត្វឃ្មុំវាមានទម្លាប់រកចំណីចិញ្ចឹមជីវិត ដោយក្រេបយកលម្អងផ្កា បើទោះផ្កានោះជាដើមរុក្ខជាតិអ្វីក៏ដោយចុះ បើនិយាយពីត្រនិចវាមានពិសខ្លាំងជាងសត្វឃ្មុំបើវាបានទិចហើយនោះនឹងចុកបុឺតមិនខាន។
សត្វប្រភេទនេះវាធ្វើសំបុកខុសពីសត្វឃ្មុំ ដែលធ្វើសំបុកហើយមានប្រយោជន៍ដល់សុខភាពមនុស្ស តាមរយះទឹករបស់វានៅនិងសំបុកយ៉ាងផ្អែមជាប់ចិត្ត។ បើងាកមកសត្វកន្លង់វិញធ្វើសំបុកផ្ទុយពីសត្វឃ្មុំ គឺទម្លាប់វាចោះដើមឈើធ្វើសំបុករបស់វា។ គេអាចដឹងគ្រប់ៗគ្នាដែរថា បើសិនជាផ្ទះសាសង់ពីឫស្សីឬឈើសត្វកន្លង តែងមកចោះធ្វើជាសំបុកដែលជាទម្លាប់បំផ្លាញជម្រករបស់មនុស្ស ស្ទើរគ្រប់ផ្ទះនៅតាមតំបន់ស្រុកស្រែមួយចំនួន។

បើនិយាយពីគុណប្រយោជន៍របស់សត្វកន្លង់ ក៏មិនមានក្បួនបុរាណណាមួយបានចារទុកពីប្រយោជន៍ សម្រាប់ជួយសង្គ្រោះជីវិតមនុស្សនូវជម្ងឺណាមួយដូចសត្វដទៃមួយចំនួននោះឡើយ។
យ៉ាងណា ថ្មីៗនេះកម្ពុជាថ្មីបានជួបសម្ភាសន៍ពលរដ្ឋមួយរូប ដែលបានយកសត្វកន្លង់ព្យាបាលរោគ ខណះដែលគាត់មិនធ្វើការវះកាត់នោះទេ។
អ្នកស្រីសួន ថានអាយុ៥៤ឆ្នាំ រស់នៅក្នុងស្រុកមោងឫស្សីបានរៀបរាប់ពីរោគរបស់អ្នកស្រីថា÷ “ខ្ញុំមានរោគដុះសាច់បំពង់ក ដែលជីតាខ្ញុំហៅថាខាន់ត្បៀតនោះយូរហើយ។ ខ្ញុំចេះតែទុកទៅព្រោះវាមិនសូវរំខានដល់ការរស់នៅនោះទេ ប៉ុន្តែប៉ុន្មានខែមកនេះវាឡើងរីកធំ ហើយមានខ្ទុះម្តងម្កាល។ វាតែងបង្កផលលំបាកខ្លាំងណាស់ដូចជាពិបាកលេបទឹកមាត់ ដេកមិនសូវលក់ឈឺក្បាលជាដើម។ តែខ្ញុំមិនឲ្យពេទ្យវះកាត់ទេព្រោះខ្ញុំបារម្ភណ៍នៅពេលក្រោយ ណាមួយខ្ញុំអត់លុយផងទើបសម្រេចដើររកសត្វកន្លងចំនួន៧មកកំឡោច ដាក់ជាមួយទឹកឃ្មុំលាប១ថ្ងៃ២ដងព្រឹកល្ងាច ទើបបានធូស្បើយខ្លាំង”។

ក្រោយពីកម្ពុជាថ្មីសួរសំនួរតើអ្នកស្រីដឹងថ្នាំនេះ តាមរបៀបណាគាត់ឆ្លើយថា “ពេលដែលសាច់ក្នុងករបស់ខ្ញុំវារីកធំទើបខ្ញុំនឹកឃើញជីតាបានប្រាប់តាំងពីអ្នកស្រីនៅអាយុប្រហែល១៨ឆ្នាំ។ កាលណោះមានអ្នកកើតជម្ងឺនេះហើយ ជីតាខ្ញុំជាអ្នកធ្វើឲ្យគេលាបរាល់ថ្ងៃហើយពេលខ្ញុំសួរគាត់ថា អាណឹងគេហៅរោគអីតាជីតាប្រាប់ថា រោគខាន់ត្បៀតគឺដុះសាច់ក្នុងក។
ក្រោយការរៀបរាប់របស់អ្នកជំងឺរូបនេះ កម្ពុជាថ្មីបន្តសំនួរថាតើរបៀបធ្វើថ្នាំមានអ្វីខ្លះ ហើយព្យាបាលជាសះស្បើយដែរទេក្នុងរយះពេលប៉ុន្មានថៃ្ងនេះ។ អ្នកស្រីឆ្លើយថា រកសត្វកន្លង់ឲ្យបានចំនួន៧ រួចដុតទាំង៧នោះឲ្យកើតជាខ្យូង ហើយបុកឲ្យហ្ម៉ត់រួចលាយទឹកឃ្មុំសុទ្ធឲ្យកើតជាល្បាយប៉ិៗពេលលាយថ្នាំ ហើយដុតធូក៣សសៃ រួចសូធ្យបាលី៣ចប់ ហើយផ្លុំដាក់ថ្នាំ៣ដង។ មុនចាប់ផ្តើមសូធ្របាលីត្រូវសូធ្យ”នមោ”៣ចប់សិន រួចយកមកលាបលើករត្រង់ចំណុចសាច់ដុះ ដោយលាបចាប់ពីលើចុះក្រោម១ថ្ងៃលាប២ដងព្រឹកល្ងាច ព្យាយាមឲ្យបានយ៉ាងហោច១០ថ្ងៃ គឺបានធូរបំពង់ករវិញហើយ។
អ្នកស្រីបានប្រាប់បាលីនោះថា “ពុទ្ធំរលាយក្រោទ្ធា ធម្មំរលាយក្រោទ្ធា សង្ឃំរលាយក្រោទ្ធា”៣ចប់ក្រោយសូធ្យ”នមោ”៣ចប់រួចរាល់ហើយផ្លុំដាក់ថ្នាំនោះទៅបានហើយ។ តែរយះពេលកំពុងលាបថ្នាំ ហាមបរិភោគប្រហុកសុទ្ធបើប្រើតិចតូចក្នុងសម្លរមិនអីទេ,ម្ទេស,នំបញ្ចុក,គ្រឿងស្រវឹងមួយរយះសិន ទើបទទួលផលល្អ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


