ព័ត៌មានជាតិ
បង្ក្រាបជាក់ស្ដែងករណីជួញដូរ ថ្នាំញៀន៣៨កញ្ចប់ នៅខណ្ឌឫស្សីកែវ
ជនសង្ស័យចំនួន៣នាក់ និងសារធាតុញៀន ជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការបង្រ្កាប នាវេលាម៉ោង ១០នឹង១០នាទី នៅចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
នគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ទី១ រូន រ៉ សេត ភេទប្រុសអាយុ២៧ ឆ្នាំ ខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ៩០៧ ក្រុមទី៦ ភូមិ ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ លី យូសុះ ភេទប្រុស អាយុ៣៥ ខ្មែរឥស្លាមមានទីលំនៅផ្ទះលេខ៩៦៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរប កម្មករសំណង់ និងទី៣ ឈ្មោះ ហុង ស្រីកា ភេទស្រី អាយុ២៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ និងបានដកហូតក្រាមពណ៌ ស ថ្លា ចំនួន៣៨កញ្ចប់តូច ។

ចំពោះមុខសមត្ថកិច្ចជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ ឌីរៀ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់