ព័ត៌មានជាតិ
តើធ្លាប់មានបណ្ដឹង ករណីម្ចាស់បំណុល ឬជនជាតិចិនប្រើហិង្សាទារប្រាក់ នៅភ្នំពេញ ឬទេ?
ថ្មីៗនេះ តារាកំប្លែង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខសារភាព តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក រៀបរាប់ពីរឿងជំពាក់លុយគេ រួមទាំងក្រុមចងការជនជាតិចិន លើអត្រាការប្រាក់ខ្ពស់ជាបន្តបន្ទាប់ជាង៣ឆ្នាំ រហូតបំណុលសរុបជាង ៥៧ម៉ឺនដុល្លារអាមេរិក ដោយសារខ្លាចម្ចាស់បំណុលបរិហាកេរ្តិ៍។ ជាមួយគ្នានេះ អ្នកនាង ខ្ញុង ក៏បានលើកឡើងថា ក៏មានអ្នកសិល្បៈមួយចំនួនទៀត ក៏ស្ថិតក្នុងស្ថានភាពដូចអ្នកនាងដែរ។

ទាក់ទងករណី កូនបំណុលប្ដឹងសុំអន្តរាគមន៍ ដោយសារម្ចាស់បំណុល ឬខាងក្រុមចងការជនជាតិចិន បានប្រើហិង្សាដើម្បីទារប្រាក់បំណុលវិញនោះ ត្រូវបានលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១ ខែតុលានេះថា សមត្ថកិច្ចមិនដែលឃើញមានករណីប្ដឹងបែបនេះទេ ហើយករណីម្ចាស់បំណុលប្រើហិង្សាតាមទារប្រាក់កូនបំណុលនោះ ក៏មិនមានកើតឡើងដែរ។
លោក សាន សុខសីហា មានប្រសាសន៍បន្តថា៖ “ដូចជាមិនដែលឃើញមានករណីហ្នឹង។ វាកម្រណាស់ ព្រោះឥឡូវប្រជាពលរដ្ឋភាគច្រើនឆ្លាតណាស់ គាត់ទៅរកធនាគារ មីក្រូហ្វាយណាន់ណាដែលមានអត្រាការប្រាក់ថោក ដើម្បីអីមួយនោះ ព្រោះសម័យនេះហើយ គាត់យល់ដឹងច្រើនលើបញ្ហាហ្នឹង គាត់មិនមែនចេះតែខ្ចីកន្លែងហ្នឹង [កន្លែងខុសច្បាប់] ដែលអត្រាការប្រាក់ខ្ពស់ខ្លាំង គឺប្រជាពលរដ្ឋឥឡូវគាត់យល់ដឹង គាត់មិនងាយទទួលឱ្យគេបោក ឬឱ្យគេស៊ីលើក្នុងកម្រិតខ្ពស់នោះទេ។ ម៉្យាងទៀតធនាគារនៅស្រុកយើងឥឡូវ មានភាពទូលំទូលាយណាស់ គេផ្សព្វផ្សាយការខ្ចីប្រាក់មួយៗមានអត្រាទាបមែនទែន”។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រូបនេះ បានអំពាវនាវប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការខ្ចីប្រាក់ជាមួយបុគ្គលឯកជនក្រៅច្បាប់ ឬក្រុមដែលមានការប្រាក់ខ្ពស់លើសពីការកំណត់របស់ដោយច្បាប់ ពីក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម។ ទាក់ទងករណីនេះ លោក សាន សុខសីហា បានបញ្ជាក់ថា សមត្ថកិច្ចក៏នឹងសហការជួយដែរ ព្រោះការងារទាំងនេះក៏ត្រូវការជំនាញពាក់ព័ន្ធមួយចំនួនចូលរួមសហការគ្នា ដើម្បីជួយគ្នាទប់ស្កាត់លើបា តុភាពណាមួយកើតឡើង។
លោក សាន សុខសីហា មានប្រសាសន៍ថា៖ “ប្រសិនមានពាក្យបណ្ដឹងពីភាគីណាមួយ មានលក្ខណៈបែបម៉េច យើងហៅមកធ្វើការសាកសួរ ធ្វើកំណត់ហេតុ ហើយយើងអាចធ្វើនីតិវិធីបន្តដើម្បីបញ្ជូនការងារអស់ហ្នឹងទៅខាងច្បាប់វាយតម្លៃ និងសម្រេច ដោយផ្ដោតមានមាត្រាណាខ្លះ ដែលជាចំណុចខុស ឬត្រូវ”។
លោកវរសេនីយ៍ឯក សាន សុខសីហា បញ្ជាក់ថា កន្លងមកមិនមានករណីម្ចាស់បំណុលរុកគួនប្រើហិង្សាទារប្រាក់ពីកូនបំណុលទេ គឺអាចមានជាលក្ខណៈ ឆបោក ចេញសែកអត់លុយ ឬលក្ខណៈខ្ចីហើយមិនសង ដែលករណីទាំងនោះធ្លាប់មានការប្ដឹង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ