ព័ត៌មានអន្ដរជាតិ
មេក្រុម ហេសបូឡា៖ ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺជា «អំពើបាបដ៏សែនធ្ងន់»
ដោយចោទប្រកាន់អ៊ីស្រាអែលថា រំលោភបទឈប់បាញ់ម្តងហើយម្តងទៀត ពេលនេះ មេក្រុមហេសបូឡា បានចេញមុខប្រកាសជាសាធារណៈថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺជា «អំពើបាបដ៏សែនធ្ងន់»។

ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយសារព័ត៌មាន Asharq Al-Awsat នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ លោក Naim Qassem បានច្រានចោលការចរចា ជាមួយភាគីអ៊ីស្រាអែល។ លោកអះអាងថា៖ «យើងបដិសេធដាច់ខាត ចំពោះការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ហើយអ្នកកាន់អំណាចគួរដឹងថា សកម្មភាពរបស់ពួកគេ នឹងមិនផ្តល់ផលប្រយោជន៍ដល់លីបង់ ឬដល់ខ្លួនពួកគេឡើយ»។
ទន្ទឹមនោះដែរ លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «ទោះសត្រូវគំរាមកំហែងខ្លាំងប៉ុនណាក៏ដោយ ក៏យើងមិនដកថយឡើយ ហើយយើងមិនឱនក្បាលដាច់ខាត ក៏មិនទទួលបរាជ័យដែរ។ ពិតណាស់! ការចរចាជាមួយអ៊ីស្រាអែល គឺជាអំពើបាបដ៏ដែនធ្ងន់ ដែលនឹងធ្វើឲ្យប្រទេសលីបង់ បាត់បង់ស្ថិរភាព»។

សេចក្តីប្រកាសនេះ កើតឡើងបន្ទាប់ពី ក្រុមហេសបូឡា ចោទថា អ៊ីស្រាអែល រំលោភបទឈប់បាញ់ តាមរយៈការវាយប្រហារ សម្លាប់មនុស្ស ១៤នាក់ និងរបួស ៣៧នាក់ កាលពីចុងសប្តាហ៍។
តាមការឲ្យដឹងពី ក្រសួងសុខាភិបាលលីបង់, ក្នុងចំណោមអ្នកស្លាប់និងរបួស ក៏មានស្រ្តីនិងកុមារតូចៗ ផងដែរ។

ដំបូង បទឈប់បាញ់អ៊ីស្រាអែ-លីបង់ ចាប់អនុវត្តនៅថ្ងៃទី១៦ ខែមេសា ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយលោកបង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះ គឺជា «ជំហានដ៏សំខាន់» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព កាន់តែធំជាមួយអ៊ីរ៉ង់និងទប់ស្កាត់សង្គ្រាមតំបន់។
ក្រោយមក ប្រមុខសេតវិមាន ក៏ប្រកាសបន្តបទឈប់បាញ់ រយៈពេល១០ថ្ងៃទៀត ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ សុទ្ធតែចោទដាក់គ្នាថា រំលោភបំពាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


